សំរាមច្រើនណាស់ អាណិតពួកគាត់ផង...សកម្មភាពបងៗចុះសំអាតសំរាម និងបូមស្តារភក់បណ្តាញលូមេឆ្លងកាត់វត្តមហាមន្ត្រី...
សំរាមពិតជាបញ្ហាមួយដ៏ធំមួយ ដែលធ្វើឲ្យប្រទេសជាតិ និងផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ព្រោះតែសំរាមនេះនិងបង្កឲ្យមានក្លិនស្អុយ ពេលដែលមនុស្សយើងហិតវាចូលទៅក្នុងខ្លួននិងធ្វើឲ្យប៉ះពាល់សុខភាព ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់"មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ" បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "សកម្មភាពសំអាតសំរាម និងបូមស្តារភក់បណ្តាញលូមេឆ្លងកាត់វត្តមហាមន្ត្រី"។

រូបភាពប៉ុន្មានសន្លឹកនេះបានធ្វើឲ្យមហាជន សំណូមឲ្យប្រជាជនឈប់ចោលសំរាមផ្តេសផ្តាសទៀតទៅ និងធ្វើការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមសំអាតទីក្រុងទាំងអស់គ្នា។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍រីករាយ ចំពោះអស់លោក ដែលបានចុះធ្វើការសំអាតសំរាម និងបូមស្តារភក់ និងប្រមូលសម្រាម ដែលមានយ៉ាងច្រើននេះផងដែរ៕



ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។