ពិរោះដល់ហើយ...អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បង្ហើរសំនៀងយ៉ាងពិរោះ ជាភាសាបរទេសនិង...(មានវិដេអូ)
-

តារាចម្រៀងវ័យក្មេងដែលមានជាប់សែស្រឡាយរាជវង្ស អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន តាមរយៈបទចម្រៀង និងរូបសម្រស់ស្រស់ស្អាត។


កាលពីពេលថ្មីៗនេះ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បានបញ្ចេញបទ ទើបតែចេញវិដេអូចម្រៀងមួយបទទៀត ដែលមានចំណងជើងថា "Never give up" ជាបទចម្រៀង Original Song  ដែលបកស្រាយដោយព្រះនាងម្ចាស់ដ៏ស្រស់ស្អាត មួយនិងដៃគូចម្រៀង ដ៏ស្រស់សង្ហារ។


ក្នុងបទចម្រៀងមួយបទនេះ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បានធ្វើការបកស្រាយ ជាភាសាអង់គ្លេស លាយជាមួយនិងភាសាខ្មែរ ដែលមានអ្នករ៉េបជាមួយផងដែរ។ នៅក្នុងអត្តន័យបទចម្រៀងមួយបទនេះ ចង់បង្ហាញពីការតស៊ូក្នុងឆាកជីវិត កុំចុះចាញ់ ជាមួយឧបសគ្គ យើងត្រូវដើរទៅមុខ មិនត្រូវអស់សង្ឃឹមឡើយ។


គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បានចេញបទចម្រៀងជាច្រើន និងទទួលបានការគាំទ្រ ជាខ្លាំងពីសំណាក់អ្នកគាំទ្រ។ ដោយឡែកកាលពីពេលថ្មីនេះ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ក៏បានចេញបទចម្រៀងជាភាសាចិន ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ៕


សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖



ប្រភព៖​ Jenna Norodom Official