ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពិសេស ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែសីហា ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជាហេតុអាចបណ្តាលឲ្យមាន៖
១. ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ៤។
២. ខ្យល់មានល្បឿនខ្លាំងពី ១៥ ទៅ ២០ ម៉ែត្រក្នុងមួយវិនាទី។
៣.រលកមានកម្ពស់ពី១ទៅ២ម៉ែត្រ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៏មាន ដើម្បីត្រៀមលក្ខណៈទុកជាមុន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ដោយឡែក ខេត្តព្រះសីហនុ ភ្លៀងនិងខ្យល់ខ្លាំង និងមានខ្យល់កន្ត្រាក់ម្តងម្កាលផង បានបន្តកើតមាននៅតាមតំបន់ជាច្រើនក្នុងខេត្តព្រះសីហនុ ពិសេសនៅតំបន់សមុទ្រ ដែលធ្វើអោយសមុទ្រមានរលកខ្ពស់ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ។ អជ្ញាធរខេត្តព្រះសីហនុ នៅតែបន្តអំពាវនាវអោយពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ពិសេសអ្នកធ្វើដំណើរតាមផ្លូវសមុទ្រឬអ្នកនេសាទ ៕

ប្រភព៖ Huy Bunleng