ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាកំប្លែង នាយតាក់ស៊ី បានសម្រេចចិត្តសាងផ្នួស ចាកចោលគ្រួសារ ដោយសារតែខ្លួនចង់បំពេញបំណងប្រាថ្នា ដែលខ្លួនបានតាំងចិត្តតាំងពីយូរណាស់មកហើយ ដោយមានឧបនិស្ស័យនិងព្រះធម៏សាសនា។

ដោយឡែកកាលពីពេលថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម Nov Reth ព្រះអង្គបានប្រាប់ឲ្យដឹងថា គុណម្ចាស់ តាក់ស៊ី នឹងលាចាកសិក្ខាបទ នៅជិតមួយអាទិត្យទៀតនេះ ដោយសារតែអាការៈជំងឺកាន់តែធ្ងន់ធ្ងរ មិនអាចទប់ទល់បាន។

គុណម្ចាស់ Nov Reth បានបង្ហោះសារថា "រយៈពេលជិតមួយអាទិត្យហើយ អាការៈរបស់លោកម្ចាស់ តាក់ ស៊ី ហាក់ដូចជាធ្ងន់ធ្ងរឡើងៗទៅហើយ ពីមួយថ្ងៃទៅមួយ មិនជាបានធូស្បើយសោះ មិនដឹងថាលោកអាចទប់ជាមួយនិងអាការៈបែបនេះបានតរទៅទៀតឬអត់ទេ តែបើយ៉ាងនេះ អាត្មាមានការព្រួយចំពោះលោកខ្លាំងណាស់ មិនជួយអ្វីបានទេបានតែត្រឹមអាណិតប៉ុណ្ណោះ"។

គុណម្ចាស់ក៏បានធ្វើការឡាយវិដេអូ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ពីការលាចាកសិក្ខាបទ នេះ គឺដោយសារតែបញ្ហាសុខភាព របស់គុណម្ចាស់ តាក់ស៊ី កាន់តែទ្រុឌទ្រោមឡើង ទើបសម្រេចចិត្តលាចាកសិក្ខាបទលឿនដូច្នេះ។

គុណម្ចាស់ក៏បានបង្ហើបឲ្យដឹងទៀតថា "ដោយការទប់ទល់នឹងអាការ:រោគលែងបាន លោកបង តាក់ ស៊ី សម្រេចព្រះទ័យថា និងលាចាកសិក្ខាបទនៅថ្ងៃ ចន្ទ ទី០៥ ខែ សីហា ឆ្នាំ២០១៩ ខាងមុខនេះហេីយ☺☺?"។






បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Nov Reth