កាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ កន្លងទៅ មានករណីចោរលួចម៉ូតូមិនបាន ក៏សម្រេចចិត្តលួចកង់ម៉ូតូទាំងមុខ ទាំងក្រោយយកទៅបាត់ ដោយសុវត្ថិភាព ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក អស់សំណើចជាខ្លាំង ហើយក៏អាណិតម្ចាស់ម៉ូតូផងដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់ស្នងការស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា "ចង់លួចដែរតែមិនហ៊ាន ជាសារផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នផងចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន(ប្រហែសបាត់ ប្រយ័ត្នគង់)
កំពូលចោរចិត្តដាច់ពីរនាក់បានឆ្លេីយសារភាពដោយត្រង់ៗថា (ចង់លួចយកម៉ូតូទាំងមូលដែរតែអត់ហ៊ាន) ដូច្នេះសម្រេចចិត្តលួចយកតែកង់ម៉ូតូទាំងពីរសិនចុះ ព្រោះត្រូវការប្រាក់ចាយវាយបន្ទាន់។ ការថ្លែងសារភាពដោយគ្មានក្តីអួលអាក់បន្តិចសោះពីរយុវជន ដៃស្អិតចិត្តមិនមេត្តាទាំងពីររូបនេះ នៅពលដែលសមត្ថកិច្ចនៃការិយាល័យជំនាញក្នុងផែនការងារព្រហ្មទ័ណ្ឌក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនមួយនេះ រួមសហការណ៍ជាមួយនគរបាលនៃអធិ ការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ បានស្រាវជ្រាវស៊េីបអង្កេត ជាបន្ទាន់បំផុត បន្ទាប់ពីទទួលព័ត៌មានថា មានចោរចិត្តដាច់ពន្លះយកកង់ម៉ូតូទាំងពីររបស់ជនរងគ្រោះ ឈ្មោះ រឿម ប៉ិច ភេទស្រី អាយុ ៥០ឆ្នាំរស់នៅក្រុមទី២៧ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបត់ដំបង ក្នុងខណ:ពេលដែលជនងគ្រោះទុកម៉ូតូនៅក្បែរផ្លូវហេីយចុះទៅបាចជីក្នុងដីស្រែរបស់ខ្លួន មួយរយ:លុះពេលត្រឡប់មកដល់កន្លែងទុកម៉ូតូវិញ ស្រាប់តែឃេីញម៉ូតូរបស់ខ្លួននៅសល់តែ(តួម៉ូតូទទេរ) បញ្ឈរចោលរីឯកង់ម៉ូតូទាំងពីរត្រូវបានកំពូលចោរចិត្តដាច់លួចពន្លះដោះយកទៅបាត់ដែលគាត់ជាម្ចាស់ម៉ូតូហួសចិត្តនឹកស្មានមិនដល់និយាយមិនចេញសោះ បានត្រឹមតែផ្តិតយករូបភាព ច្រេីនប្លង់ច្រេីនប៉ុស្តិ៍ទុកមេីលនិងរាយការជូនអាជ្ញាធរមានសមត្ថកិច្ច ។

ចោរចិត្តដាច់ទាំងពីររំលឹកថា មិនមែនខ្លួន(មិនចង់លួចម៉ូតូនោះទេ)ពេលដែលខ្លួនបានឃេីញម៉ូតូទំនេីប ទុកចោលនៅទីវាល ស្ងាត់បែបនេះ ប៉ុន្តែដោយសារខ្លួន(មិនហ៊ាន) ទេីបខ្លួនសម្រេចចិត្តក្នុងជំហ៊ានដំបូងត្រឹម តែលួចយកកង់ម៉ូតូតែប៉ុណ្ណោះ បេីខ្លួនក្លាហានលេីសនេះបន្តិចម៉ូតូទាំងមូលត្រូវលួចយកទៅបាត់ហេីយ ។

សំដីចុងក្រោយរបស់ចោរទាំងពីរ គឺជា(សារ)បញ្ជាក់ផ្តាំផ្ញេីទៅប្រាប់ដល់ បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានជ្រាបថា មានតែការប្រុងប្រយ័ត្នខ្ពស់បំផុត និងគ្រប់ពេលវលារបស់បងប្អូនជាម្ចាស់ទ្រព្យ នោះទេ ដែលអាចធានារក្សាបាននូវភាពគង់វង្សពិតប្រាដកពីការបាត់បង់នៃករណី(ចោរកម្មផ្សេងៗ ) រីឯការពឹងផ្អែកទៅលេី តែលទ្ឋផលនៃការស្រាវជ្រាវ ស៊េីបអង្កេតរបស់សមត្ថកិច្ច នៅក្រោយពេលដែលទ្រព្យសម្បត្តិរបស់បងប្អូនត្រូវបាត់បង់ទៅហេីយនោះ គឺជារឿងដែលមិនងាយស្រួលនោះទេ ដូចពាក្យសុភាសិតខ្មែរលោកពោលថា(ប្រហែសបាត់ ប្រយ័ត្នគង់) ។

ជនស័ង្សយទាំងពីរនេះមាន៖
១-ឈ្មោះ អឿង រ៉ាវីដ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបលង្គ័ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សៀក សៅឈី ភេទប្រុស អាយុ ២៣ឆ្នាំរស់នៅភមូិច្រាបក្រសាំង សង្កាត់គរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងមានកង់ម៉ូតូចំនួន០២ត្រូវបានប្រគល់ជូនម្ចាស់វិញ ចំពោះករណី(អ្នកទទួលបញ្ចាំកង់ម៉ូតូ)ពីជនដៃដល់នេះ សមត្ថកិច្ចនគរបាលកំពុងធ្វេីឯកសារស្វែងរកកំហុសឆ្គង ខាងផ្លូវច្បាប់ និងចាត់វិធានការ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង៕






ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង