បងប្អូនជាច្រើន ប្រាកដជាច្រើនបានស្គាល់ លោក រក្សា ដែលត្រូវបានគេស្គាល់ថា ជាពិធីករម្នាក់ និងជាកូនកត្តញូ ខំប្រឹងរកលុយ ដើម្បីមើលជំងឺមហារីក អ្នកមានគុណ មិនដែលរអ៊ូមួយម៉ាត់ ប្រឹងលក់របស់តាមអនឡាយ ពីប្រទេសថៃ ប្រឹងតស៊ូគ្រប់យ៉ាង ទម្រាំតែបានលុយយកមកព្យាបាលម្តាយដែលកំពុងតែមានជំងឺសម្រាកព្យាបាលនៅប្រទេសថៃ។ តែអ្វីដែលហួសចិត្តនោះ គឺមានទិញហើយមិនឃើញវេលុយឲ្យសោះ ពេលនេះលោកអស់ប្រាក់ដើម្បីទិញរបស់លក់ទៀតហើយ ដូចនេះសូមបងប្អូនដែលបានទិញរបស់របរពីលោករក្សា សូមមេត្តាជួយវេលុយជូនបងប្រុសផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុស បានរៀបរាប់ថា "សូមជួយស៊ែរអោយអ្នកទិញមួយចំនួនបានឃេីញកុំពាក់លុយអី ?ទៅទិញត្រូវជិះទូកម៉ូតូឌុប ឡាយលក់ចង្រ្កានបាយ ឡូទឹកស្អុយ ក្រោមស្ពាន ទំរំដាច់ បានប្រាក់មកព្យាបាលម៉ែ?ដូច្នេះសូមអ្នកទិញទាំងឡាយជួយយល់ចិត្តខ្ញុំផង អាណិតខ្ញុំនិងម្តាយផងដែលរស់នៅស្រុកថៃ??យ៉ាងលំបាក?សូមអរគុណអ្នកទិញល្អៗ?help me shareៗ"។

សូមបងប្អូនដែលជំពាក់លុយគាត់ មេត្តាជួយវេលុយឲ្យជូនបងប្រុសផង ព្រោះគាត់ត្រូវការលុយដើម្បីព្យាបាល ម្តាយ និងត្រូវការប្រាក់ដើម្បីទិញរបស់លក់ជាបន្តទៀត។សូមអរគុណ៕








មានវិដេអូ៖
ប្រភព៖Rak Sa