បើយោងតាមគណនីហ្វេសប៊ុករបស់ Kong Vuthy បានឲ្យថា "???នៅថ្ងៃ សុក្រ ០២កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័កពស ២៥៦៣ត្រូវនឹងថ្ងៃទី ០២ខែ សីហា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ សហការជាមួយគណៈកម្មការផ្សារអូឬស្សី និងផ្សារដើមគ ចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាពនិងទំនិញដែលមានហានិភ័យខ្ពស់ ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយលើទីផ្សារ ជាពិសេសផ្តោតទៅលើ ម្ទេសគ្រប់ប្រភេទនិងបន្លែផ្សេងៗ យើងបានយកគំរូសរុបចំនួន ៤០គំរូមកពិសោធន៍រថយន្តចល័ត។

?ជាលទ្ឋផលក្នុងផ្សារអូរឬស្សី
បានរកឃើញសំណល់ថ្នាំសំលាប់សត្វល្អិត ក្នុងម្ទេសហាវៃព៌ណលឿង ទំងន់ ១,២ គ ក និងម្ទេសម៉ាឡេពណ៌ខៀវ ទំងន់ ១,៧ គ ក
??ផ្សារដើមគ ផ្កាខ្ទឹមទំងន់ ០,៥ គ ក
ម្ទេសហាវៃពណ៌លឿង ២ គ ក (វៀតណាម)ត្រូវបានដកហូតយកមកកំទេចចោលនៅនិងកន្លែង និងអោយម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ការទទួលលក់បន្តទៀត។យើងបានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់អាជីវករអោយយល់ដឹងអំពីសុវត្ឋិចំណីអាហារ ។















ប្រភព៖ Kong Vuthy