ហ្វេសប៊ុក៖ ខ្យល់កន្ទ្រាក់និងភ្លៀងមួយមេធំ បានធ្វើឲ្យខ្ទមតូចមួយដែលមានម្តាយនិងកូនតូចៗដែលកំពុងតែរស់នៅ និងតែងតែការពារភ្លៀងការពារថ្ងៃនោះទីបំផុតត្រូវខ្យល់កន្ត្រាក់តាមផ្តន្ទាវាយវាឲ្យដួលរលំទាល់តែបាន ។

យោងទៅតាមប្រភពមួយបានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សេចក្តីរាយការណ៍បានអោយដឹងថាផ្ទះខ្ទមមួយខ្នងនៅចំណុចទំនប់ម្កាក់ ស្រុកជីក្រែង ខេត្តសៀមរាបត្រូវបានខ្យល់កន្រ្កាក់វាយបក់បោកបណ្តាលឲ្យរលំនិងខូចខាតទាំងស្រុង កាលពីថ្ងៃទី០១ ខែសីហា ២០១៩ ម្សិលមិញនេះ។

ម្ចាស់ផ្ទះរងគ្រោះខាងលើនេះជាជនជាតិខ្មែរជាម្ចាស់ប្រាសាទអង្គរវត្តដូចខ្មែរជាង១៦លាននាក់ផ្សេងទៀតដែរប៉ុន្តែម្តាយនិងកូនតូចៗទាំងបីនាក់នេះមានវាសនានិងជីវភាពក្រីក្រណាស់ហើយពេលនេះគ្មានជម្រកដេកពួនក្នុងរដូវភ្លៀងធ្លាក់តទៅទៀតនោះទេគួរឲ្យអាណិតពួកគាត់ខ្លាំងណាស់ ។

សូមដាស់តឿនផងដែរទៅដល់បងប្អូនជាអ្នកដែលរស់នៅតាមតំបន់ដាច់ស្រយ៉ាល និងតំបន់មាត់សមុទ្រចូលនាំគ្នាមើលថែរក្សានិងទុកដាក់កូនចៅឲ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់នាៗពីគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ទ្រាក់ ភ្លៀងផ្គររន្ទះជាដើម ។