លោកស្រីម៉ម សុម៉ាលី ស្នើរសូមឲ្យ ក្រសួង ក្រសួងកិច្ចការនារី ក្រសួង ក្រសួងវប្បធម៏ និងវិចិត្យ សិល្ប: និងក្រសួង ព័ត៌មាន មេត្តាចាត់វិធានការចំពោះកាបង្ហោះរូបភាពស៊ិចស៊ី របស់ ថៃ ស្រីនាង ...
-

កាលពីថ្ងៃទី៣១​ ខែកក្តដា ឆ្នាំ២០១៩ លោកស្រី ម៉ម សុម៉ាលី បានបង្ហោះសារ ស្នើរសូម  ក្រសួងកិច្ចការនារី ក្រសួង ក្រសួងវប្បធម៏ និងវិចិត្យសិល្ប: ក្រសួង ព័ត៌មាន សូមលោកមេត្តាជួយចាត់វិធានការដោយដាច់ខាតនៅក្នុងការបង្ហោះរូប ភាពមិនគម្បីទាំងនេះ។


ជាក់ស្តែងនៅក្នុងហ្វេសប៊ុករបស់លោកស្រី ម៉ម សុម៉ាលី បានរៀបរាប់ថា "នាងខ្ញុំមិនចង់ចែករំលែករូបភាពបែបនេះទេ ជាច្រេីនដងដែលនាងខ្ញុំតែងតែសំណូមពរដល់បងប្អូននារីសូមមេត្តារក្សាកិត្តិយសជានារីខ្មែរ ពិសេសប្រពៃណីដ៏ផូរផង់របស់ជាតិ ក្នុងនាមជាស្ត្រីខ្មែរ ។នេះជាលេីកទី១ ដែលខ្ញុំសែរ សូមអោយក្រសួងដែលពាក់ពាន់មានចំណាត់ការដោយដាច់ខាតនៅក្នុងការបង្ហោះរូប ភាពមិនគម្បីទាំងនេះ ពិសេស ក្រសួង ក្រសួងកិច្ចការនារី ក្រសួង ក្រសួងវប្បធម៏ និងវិចិត្យសិល្ប: ក្រសួង ព័ត៌មាន សូមលោកមេត្តាជួយចាត់វិធានការផង ថាតេីការស្លៀកពាក់របស់គាត់សមរ្យឬទេ ? ជនរងគ្រោះជាច្រេីនដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ ក្នុងនោះចំនុចទីមួយគឺ រូបអាសអាភាស បូកផ្សំនឹងគ្រឿងស្រវឹង ធ្វេីអោយជនល្មេីស កេីតចំណង់រួមភេទ ហេីយដែលក្មេងរងគ្រោះទាំងនោះជា កុមារីតូចៗ ? នាងខ្ញុំដឹងថានឹងមានអ្នកជេរខ្ញុំច្រេីន ប៉ុន្តែដេីម្បីសង្គមមួយថ្លៃថ្នូរខ្ញុំសុខចិត្តអោយអ្នកជេរខ្ញុំ ? សូមប្អូនស្រីមេត្តាគិតឡេីងវិញ បងគ្មានចិត្តចងអាឃាតទេ ប្អូនអាចមកជួបជនរងគ្រោះបាន ថាតេីពួកគេឈឺចាប់ប៉ុណ្ណាដែលត្រូវគេរំលោភទាំងខ្លួនអាយុទេីបតែ ១ខួបនោះ ? Tan Kimsour ប៉ែន ចំរ៉ុង"។


ប្រភព៖ Mam Somaly