ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ពីវត្តមានរបស់លោកស្រី ម៉ម សុម៉ាលី ដែលលោកស្រីជាស្រ្តីម្នាក់ បានជួយសង្គ្រោះក្មេងស្រីជាច្រើន ដែលត្រូវរងនូវអំពើ តិរិច្ឆានរបស់ឪពុកបង្កើត ចាប់រំលោភ វាយដំ និងការប្រើអំពើហិង្សានានា ស្ទើរតែក្មេងទាំងនោះស្ទើរស្លាប់ទាំងរស់ ព្រោះតែភាពស្រើបស្រាលរបស់ឪពុក។
ជាក់ស្តែងដូចក្មេងស្រីម្នាក់ អាយុ៨ឆ្នាំ ត្រូវឪពុកបង្កើតវាយធ្វើបាប រាល់ពេល និងគំរាមសំលាប់ ចំណែកបងស្រីត្រូវ ឪពុកចាប់រំលោភគ្មានពេលស្រាកស្រាន្តនោះ។ លោកស្រីបានរៀបរាប់ទាំងក្តីឈឺចាប់ថា"វាពិតជាឈឺចាប់ខ្លាំងណាស់ដែលក្មេងស្រីម្នាក់អាយុទេីបតែ 8 ឆ្នាំ ត្រូវឪពុកបង្កេីតរំលោភតាំងពីរអាយុ 5 ឆ្នាំជាមួយបងស្រីខ្លួន ? នាងត្រូវឳពុកបង្ខំអោយធ្វេីអ្វីដែលសូម្បីតែខ្ញុំក៏មិនហានស្តាប់ ?ពេលដែលនាងមិនបានបំពេញតណ្ហាអោយឪពុកត្រូវពុកតិរិឆ្ឆានវាយដុំ ? ធ្វេីបាប បង្ខាំងមិនអោយចេញពីផ្ទះ ?ហេីយវីដេអូនេះ នាងរៀបរាប់ពីរភាពឈឺចាប់ដែលពុកនាងធ្វេីបាបនាង ?ដេីម្បីគោរពអ្នកស្តាប់នាងខ្ញុំបានកាត់នៅរាល់ការឈឺចាប់ទុកសោក ទង្វេីមិនគប្បីដែលឪពុកតិរិឆ្ឆានមកលេីកូន ? ករណីនេះគឺដោយសារពុកតិរិឆ្ឆានបានមេីលរូបស្រេីបស្រាលរបស់នាងស្រីមួយចំនួនដែលគ្មានភាពអៀនខ្មាស ?"។
បើយោងតាមវិដេអូរបស់ក្មេងស្រីនោះ បានប្រាប់ឲ្យដឹងថា ឪពុករបស់គាត់បានចាប់រំលោភគាត់និងបងស្រីគាត់ អស់ជាច្រើនឆ្នាំមកហើយ ហើយឪពុករបស់នាង បានវាយធ្វើបាននាង ព្រមទាំងចាប់ច្រមុចទឹកស្ទើរស្លាប់ ស្ទើររស់ម្តងមកហើយ ទើបធ្វើឲ្យនាងតូច ខ្លាច មិនហ៊ានប្រាប់ដល់អ្នកណា សូម្បីតែម្តាយរបស់នាង ឬជីដូច ពូមីងរបស់នាង ឡើយ។


សូមទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា៖
ប្រភព៖ Mam Somaly