ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍របស់តារាសម្តែង តូតា និង គូស្នេហ៍លោក ប៉ុល វិបូ កាន់តែផ្អែមល្ហែម និង ស៊ីជម្រៅមិនខុសពីប្តីប្រពន្ធនោះទេ ។តែយ៉ាងណា តារាសម្តែងរូបនេះហាក់មិនខ្វល់ខ្វាយពីរឿងរៀបការឡើយ ។ ថ្មីៗនេះ តូតា រួមនឹងគូស្នេហ៍បានបោះទុនរាប់ម៉ឺនដុល្លារដើម្បីបើករីសតមួយកន្លែងនៅខេត្តកំពត ។ គេនៅចាំបានថា ក្រោយពីមានទំនាក់ទំនងស្នេហាជាមួយលោក ប៉ុល វិបូ គេបានសម្គាល់ឃើញ តូតា និង គូស្នេហ៍បានងាកមកបោះទុនបើកជំនួញ ដែលមានដូចជាការបើកអាហារដ្ឋាន«ផែសមុទ្រ» ជាបន្តបន្ទាប់ ។
ប៉ុន្តែថ្មីៗនេះ តូតា រួមនឹងគូស្នេហ៍ក៏បានបោះទុនបើករីសត ដ៏ស្រស់ស្អាតមួយ នៅខេត្តកំពតលើផ្ទៃដីប្រមាណជាបួនហិចតា ដែលមានឈ្មោះថា «ផែសមុទ្ររីសត» ដែលធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិរួមអាជីពបើកភ្នែកធំៗ ស្ទើរគ្រប់គ្នា ។
អ្វីដែលកត់សម្គាល់នោះ បើទោះបីជារីសតរបស់ស្រីស្អាត តូតា មិនទាន់រៀបចំរួចរាល់ក៏ពិតមែន តែគេកត់សម្គាល់ឃើញមានមហាជនទៅកម្សាន្តជាហូរហែរ និង ការថតរូប Pre Wedding ផងដែរ ។
ក្នុងនោះ ក៏មានការសរសើរពីភ័ព្វសំណាងរបស់ តូតា ដែលជោគជ័យទាំងព្រម មិនថា ជីវិតការងារ ឬស្នេហានោះទេ ។ ការរស់នៅរបស់តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ ពិតជាហាយសូរមិនចាញ់តារាបរទេសប៉ុន្មានឡើយ ។ ជារឿយៗនាងតែងតែដឹកដៃគូស្នេហ៍ចេញទៅកម្សាន្តនៅបរទេស ជាពិសេសប៉ែកអឺរ៉ុបជាបន្តបន្ទាប់ ៕
.jpeg?1564840531)
.jpeg?1564840525)
.jpeg?1564840532)
.jpeg?1564840527)
.jpeg?1564840538)
.jpeg?1564840535)
.jpeg?1564840533)
.jpeg?1564840539)
.jpeg?1564840536)
.jpeg?1564840538)