រំភើបជំនួស! ឯកឧត្តម​ គួច​ ចំរើន ទទួលបាន​អំណោយ​ផ្ទួនៗគ្នាក្នុងថ្ងៃតែមួយ ដោយក្នុងនោះមានលុយចំនួន...
សីហា
-

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តថ្មីព្រះសីហនុ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកោតសសើរមិនដាច់ពីមាត់ដោយសារតែការដឹកនាំរបស់លោក គួរបញ្ចាក់ផងដែរថា លោកគួចចំរើនទើបតែឡើងកាន់តំណែងភ្លាមដឹកនាំកូនចៅចុះសម្រួលការលំបាករបស់ប្រជាពលរដ្ឋភ្លាម មិនថា ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ និងសំរាមជាដើម។

ក្នុងនោះដែរ យោងតាមប្រភពពីគណនីរបស់ លោក គួច ចំរើន បានរៀបរាប់ថា ព្រឹកនេះ​ ពិតជារីករាយ​ណាស់ដែលទទួលបាន​អំណោយ​២ដោយឡែកពីគ្នាៈ

១.ឧកញ៉ា​ ហេង​ ម៉េង​ និងលោកជំទាវ​ ចូលរួមជាថវិកាចំនួន១៥ម៉ឺនដុល្លា​ ដេីម្បីស្ថាបនាផ្លូវលេខ៧០.២២​ ស្ថិតនៅភូមិ៣​ សង្កាត់១​ ក្រុងព្រះសីហនុ​ ហេីយខ្ញុំសង្ឃឹមជឿជាក់នឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀតចូលរួមកសាងផ្លូវនេះ។

២.​ឧកញ៉ា​ គិត​ ប៊ុន​ និងលោកជំទាវ​ បានជួយឧត្ថម្ភរថយន្តស្ទូច​ និងសណ្តោងរថយន្ត១គ្រឿង​ការងារសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់។