ស្តាយ មុខណាស់ ! ស្រីស្អាត ជិះម៉ូតូ ចាប់ហ្វ្រាំង ខាងមុខបណ្តាលឲ្យដួល បោកនឹងថ្នល់ ហើយអូសរយៈមុខ ខ្ទេច...(មានវីដេអូ)
ភ្នំពេញ៖ នារីរូបស្រស់វ័យក្មេងម្នាក់ បេីកម៉ូតូ Scoopy មិនដឹងយ៉ាងម៉េច ស្រាប់តែចាប់ហ្វ្រាំងមុខ ដួលបោកនឹងថ្នល់ដោយខ្លួនឯង ហេីយមិនពាក់មួកសុវត្ថិភាព បណ្ដាលឲ្យរបួសបែកមុខបែកមាត់ និងដៃជេីង កាលពីវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះនៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជិតនោះ ជួយសង្គ្រោះបឋម និងហៅរថយន្តគិលានសង្គ្រោះមកដឹងដែរ តែនាងបានបដិសេធមិនព្រមទៅ ដោយសុំទូរស័ព្ទទាក់ទងមិត្តភ័ក្ដិអោយមកយកទៅលាងរបួស នៅឯគ្លីនិកឯកជនដោយខ្លួនឯង ។(សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ សុីម ចាន់សុី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។