ជួយស៊ែរ យកតែបុណ្យចុះ ! វត្តនេះក្រីក្រខ្លាំងណាស់ ហើយនៅទីដាច់ស្រយ៉ាលទៀត ពេលនេះ ត្រូវភ្លើងឆេះសាលាឆាន់អស់ហើយ នៅសល់តែផេះទេ មេត្តាជួយលោកផង ....(មានវីដេអូ)
ហ្វេសបុក៖ នៅកាលពីពេលថ្មីៗនេះបានកើតមានករណីអគ្គីភ័យមួយបានលេបត្របាក់យកសាលាឆាន់មួយខ្នងបណ្តាលឲ្យខ្ទេចម៉ត់សល់តែផេះទេ ហើយព្រះសង្ឃនៅទីនោះកំពុងតែជួបការលំបាកខ្លាំងណាស់ វត្តនេះ ក្រីក្រណាស់ និង ស្ថិតនៅលើភ្នំដែរជាទីដាច់ស្រយ៉ាលថែមទៀតផង ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក សុីម ចាន់សុី បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "មានករណីឆាបឆេះសាលាឆាន់ខ្ទិចអស់គួអោយសង្វែកដល់លោកនេនតូចៗនឹងព្រះសង្ឃនៅទីនោះណាស់??សូមបងប្អូនទាំងអស់មេត្តាចូលបុណ្យតាមសធ្ធាជ្រះថ្លាផងព្រោះវត្តនេះក្រីក្រណាស់..បើបងប្អូនចង់ជួយសូមទាក់ទងលេខចៅអធិការផ្ទាល់0966296060 , 0964485050រឺ ទាក់ទងមកលេខបងប្រុស (ហ៊ុយឧត្តម)ក៏បាន 015 30 28 02 បញ្ជាក់ = ហេតុការនេះកើតឡើងកាលពីយប់ថ្ងៃទី៣១.០៧.២០១៩ នៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឈន៍ស្រុកឈូក ខេត្តកំពត នៅវត្ពង្រកជុំតេជោ."។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។