បាត់ដំបង៖ ករណីឧកញ៉ា លឹម ទាឡេង ប្រើអំណាចប្លន់ដី និងធ្វើទារុណកម្មយ៉ាងសាហាវក្នុងជម្លោះដីធ្លីជាង១០ឆ្នាំមុន ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ចាត់ឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះដោះស្រាយ ឡើងវិញដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។

នេះបើយោងទៅតាមគណនីហ្វសប៊ុករបសលោក ផែង វណ្ណះ បានលើកឡើងថា " គ្រាន់តែរឿងទំនាស់ដីធ្លី ហេតុអ្វីបានចាក់ច្រវ៉ាក់ជេីងសាហាវយ៉ាងនេះ ? ការធ្វេីទារុណកម្មព្រៃផ្សៃបែបនេះ មិនគួរមាននៅក្នុងប្រទេសកម្ពុជាទេ ។ទង្វើមន្ត្រីមួយចំនួនធ្វេីអាក្រក់បែបនេះហេីយ បានពលរដ្ឋឈឺចាប់ចង់តែមានការផ្លាស់ប្ដូរនោះ ។តែពេលនេះ រឿងបានធ្លាក់ដល់ សម្ដេចតេជោ ហ៊ុន សែន ហេីយ សង្ឃឹមថា រាស្ត្រនឹងទទួលបានយុត្តិធម៌ ។ ចំណែកមន្ត្រីឃោរឃៅត្រូវតែអស់តួនាទីពេលនេះដែរ បេីរកទៅឃេីញថា ធ្វេីទារុណកម្មពលរដ្ឋរងគ្រោះផ្គាប់ចិត្ត ឧកញ្ញ៉ានោះ ។រូបថត Fresh News"។ សូមទស្សនាវីដេអូខាងក្រោម៖







