យុវតីរូបស្រស់សោភាម្នាក់ ដែលមិត្តភ័ក្តតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ និងរាក់ទាក់អ្នកដទៃណាស់ និងមានទឹកចិត្តបុណ្យ តែងតែជួយយកចិត្តទុកដាក់អ្នកដ៏ទៃ ចែករំលែកក្ដីស្រលាញ់អោយគេគ្រប់គ្នា បែរជាជួបគ្រោះអកុសល ឆក់ខ្សែភ្លេីងស្លាប់ កាលពីយប់ថ្ងៃទី០៣ ខែសីហា ២០១៩នេះ ធ្វេីអោយមិត្តភ័ក្តបងប្អូនសាច់ញាតិជិតឆ្ងាយ មានការសោកស្ដាយយ៉ាងខ្លាំង និងស្ទេីតែមិនគួរអោយជឿថា មនុស្សចិត្តល្អបែបនេះ បែរជាស្លាប់ទាំងវ័យក្មេងយ៉ាងនេះទៅវិញ ។

ខ្ញុំបាទម៉េង ជាអ្នកសារព័ត៌មានម្នាក់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង ទោះជាមិនដែលស្គាល់គ្នាក៏ដោយ តែនេះគ្រាន់តែជាការចែករំលែកដោយសណ្ដានចិត្តប៉ុណ្ណោះ ការស្លាប់របស់នាង បានបន្សល់ទុក Status ក្នុងគណនេយ្យហ្វេសប៊ុករបស់នាងឈ្មោះថា "Ry Vichard" អមដោយរូបភាព២សន្លឹកនិងខ្លឹមសារដូច្នេះថា ៖ "មនុស្សខ្ញុំបើរាប់អានស្រលាញ់អ្នកណាហើយស្រលាញ់ងាប់ចោរចិត្តល្អងាប់ចោរ?♀️តែកុំអោយខ្ញុំស្អប់អោយសោះស្អប់ដល់ឆ្អឹង?តាមុខក៍មិនឃើញឈ្មោះក៍មិនចង់លឺដែល? តាដានជើងក៍មិនចង់ឃើញដែល?”។

ទាំងដែលមិត្តភ័ក្តជិតស្និតបង្ហោះសារក្នុងហ្វេសប៊ុកទាំងមិនអស់ចិត្តថា ៖ "ហេតុអីទៅជាបែបនេះមិនឈឺអីសោះ?គ្រប់ពេលដែលថ្ងៃសិល គឺទៅអុជធូបមិនដែលណាត់ទេជួបគ្នាចៃដន្យរហូត ទឹកចិត្តបុណ្យណាស់ តែងតែជួយយកចិត្តទុក្ខដាក់អ្នកដ៏ទៃចែករំលែកក្ដីស្រលាញ់អោយគេគ្រប់គ្នា ហេតុត្រូវអាយុខ្លីបែបនេះ??Ry Vichard មិនចង់ជឿទេល្ងាចមិញខលមកហៅញាំអីជុំគ្នា អញសូមទោសដែលមិនបានមកអោយហែងឃេីញមុខអញលេីកចុងក្រោយ?ពួកម៉ាកអែងថាចាំស៊ីការអញ ចាំឡេីងផ្ទះឡេីងឡានថ្មីអញ ឥលូវអញអត់ទាន់មានអីទេ មេចហែងមិននៅចាំជូនពរអញ ពួកម៉ាកទោះដល់ទីណាក៏នៅក្នុងចិត្តអញជានិច្ច️️ បេីមានជាតិក្រោយយេីងធ្វើជាពួកម៉ាកដ៏ល្អនិងគ្នាទៀត ហេីយកុំអោយអាយុខ្លីដូចជាតិនេះទៀត ពួកម៉ាកដ៏ល្អរបស់អញអេីយ?"។

បច្ចុប្បន្នក្រោយពេលកេីតហេតុ សពរបស់នារីរងគ្រោះ ត្រូវបានក្រុមគ្រួសារ កំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះរបស់នាងផ្ទាល់តែម្ដង អាស្រ័យហេតុនេះសូមគោរពអញ្ញេីញញាតិមិត្តជិតឆ្ងាយ ទាំងអស់ចូលរួមក្នុងពិធីបុណ្យសពរបស់គាត់ ឲ្យបានអធិកអធម ដេីម្បីជាការចូលរួមជូនដំណេីរ និងគោរពវិញ្ញាណក្ខន្ធរបស់គាត់ជាចុងក្រោយផង។ ដោយក្ដីគោរព និងអនុគ្រោះ
ខ្ញុំបាទម៉េង ជាអ្នកសារព័ត៌មានម្នាក់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង ទោះជាមិនដែលស្គាល់គ្នាក៏ដោយ តែនេះគ្រាន់តែជាការចែករំលែកដោយសណ្ដានចិត្តប៉ុណ្ណោះ ហេីយបេីតាមការសាកសួរមុននេះ សពនារីរងគ្រោះ គឺត្រូវជាប្អូនស្រីបង្កេីតប្រពន្ធរបស់លោក រាជ សារ៉ាត់ ស្ថានិកអង្គភាពសារព័ត៌មាន រស្មីគោកធ្លោក ផងដែរ ។ ដោយម៉េង









ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន