ក្តៅ ៗ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញលិខិត បកស្រាយច្បាស់ការមួយចំពោះរឿងទំនាស់ដីធ្លី រវាង ឧកញ៉ា លឹម ទាឡេង និង ឈ្មោះ ចាន់ ហឿ មុនឈានដល់ការ ធ្វេីទារុណកម្មព្រៃផ្សៃ....
-

ភ្នំពេញ៖​ (ភ្នំពេញ)៖ សំណុំរឿងអយុត្តិធម៌ស្ត្រីម្នាក់ត្រូវឧកញ៉ា លឹម ទាឡេង ប្តឹងឲ្យចាប់ខ្លួន និងបានធ្វើទារុណកម្មយ៉ាងសាហាវក្នុងជម្លោះដីធ្លីជាង១០ឆ្នាំមុន ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ចាត់ឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះដោះស្រាយ ឡើងវិញដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ លេខ១០៩០ ស.ជ.ណ របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានឯកភាពឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យ និងដោះស្រាយករណីទំនាស់ដីធ្លីខាងលើនេះ។

ដោយឡែកយ៉ាងណាមិញនៅមុននេះបន្តិច នៅលើគណនីផេកផ្លូវការមួយរបស់បនាយករដ្ឋមន្ត្រី ជា សុផារ៉ា-Chea Sophara បានបង្ហោះលិខិតបញ្ចាក់មួយច្បាប់ចំពោះរឿងទំនាស់ដីធ្លី រវាងឧកញ៉ា លឹម ទាឡេង និង ឈ្មោះ ភាគីជម្លោះឈ្មោះ ចាន់ ហឿ ។ចង់ជ្រាបច្បាស់សូមអានលិខិតនៅខាងក្រោម៖