ហុឹម ! ឆាប់ជាណាកូនសម្លាញ់ ពុកជាប់មានភារកិច្ចបន្តិច រួចរាល់ហើយពុកនឹងត្រឡប់មករកកូនវិញ
-

ហ្វេសប៊ុក ៖​ រូបភាពចាក់ដោតប៉ុន្មានសន្លឹកបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែកគ្នាយ៉ាងច្រើននិងបង្ហាញពីអារម្មណ៍និកនាយ៉ាងខ្លាំងទៅដល់បងប្អូនរបស់ខ្លួនដែលជាកងទ័ពកាពារទឹកដី នៅព្រំដែន។

យ៉ាងណាមិញរូបភាពមួយសន្លឹកនេះបានបង្ហាញពីអត្ថន័យគ្រប់គ្រាន់សម្រាប់ជីវិតជាកងទ័ពកាពារទឹកដី និងបូជាជីវិតជូនជាតិមាតុភូមិ ដែលត្រូវឃ្លាតឆ្ញាយពីក្រុមគ្រួសារនិងប្រពន្ធកូនជាទីស្រឡាញ់ យូរៗទើបមានពេលមកលេងប្រពន្ធកូននិងជួបជំុក្រុមគ្រួសាររបស់ម្តង ហើយមិនយូរប៉ុន្មានក៏ត្រឡប់ទៅវិញព្រោះដល់ថ្ងៃកំណត់ ចំណែកអ្នកខ្លះទៀតមិនមានជីវិត ត្រឡប់មកវិញទេ ព្រោះបានស្លាប់បាត់បង់ជីវិត​ នៅពេលបំពេញភារកិច្ចជូនជាតិ ជីវិតរបស់កងទ័ពពិតជាកំសត់ និងមានតម្លៃខ្លាំងណាស់និងពំមានអ្វីអាចកាត់ថ្លៃបាន។