សូមពិចារណា ! លោក វិល្លាម ថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីប្រកាសព័ត៌មានផ្ទុយពីភស្តុតាងជាក់ស្ដែង និងបារម្ភថា ពួកគេរួមគ្នា ដើម្បីកុហក សម្តេច ហ៊ុនសែន...
-

បាត់ដំបង៖ ករណីឧកញ៉ា លឹម ទាឡេង ប្រើអំណាចប្លន់ដី និងធ្វើទារុណកម្មយ៉ាងសាហាវក្នុងជម្លោះដីធ្លីជាង១០ឆ្នាំមុន ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ចាត់ឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះដោះស្រាយ ឡើងវិញដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។

នេះបើយោងទៅតាមកណនីផេកផ្លូវការមួយដែលមានឈ្មោះថា William Guang បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមថា " លេីករណីវិវាទដីធ្លីឈានដល់ការជាប់គុកច្រវ៉ាក់ ដាក់ខ្នោះដូចសម័យប៉ុលពតអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីចេញសេចក្ដីប្រកាសព័ត៌មានដោយបានអះអាងថា ដីរបស់លោកស្រី ចាន់ហឿ ជាន់គ្នានិងដី លឹមទាឡេង ។

តែយោងលេីភស្តុតាងដែលយេីងខ្ញុំបានរកឃេីញ គឺដី លឹមទាឡេង ឆ្ងាយពីដីរបស់ លោកស្រី ចាន់ ហឿ ដែលនៅក្នុង ភូមិគុយវែង ឃុំព្រះផុស រហូតដល់ទៅ៩គីឡូមែត្រ ឯណោះ ។ដូចនេះសូមសាធារណៈជនមេត្តាថ្លឹងថ្លែងអោយបានស៊ីសំរៅ ។ខ្ញុំបារម្ភថាមានគេកំពុងយក ទាំងទ្រ ទាំងប៉ី ទាំងប៉ោត សហការគ្នា ប្រគុំភ្លេង ភូតភរ នាយករដ្ឋមន្ត្រី ។