ស៊ែររកឪពុកម្ដាយគាត់ផង ! ក្មេងស្រីម្នាក់ត្រូវបានឪពុកម្តាយយកមកទុកចោល ក្នុងសាលាបឋមជាសុីម​ .....
Panha
-

កាលពីវេលាម៉ោង១០:៣០យប់ថ្ងៃទី០៣.០៨.២០១៩ មានក្មេងស្រីម្នាក់ឈ្មោះ ចាន់ធូ ភេទស្រី អាយុ០៤ ឆ្នាំត្រូវបានឪពុកម្តាយយកមកទុកចោលនៅក្នុងសាលាបឋមជាសុីម ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ។ បច្ចុប្បន្នក្មេងស្រីត្រូវបានសមត្ថកិច្ចដឹកតាមម៉ូតូដើម្បីយកទៅរកផ្ទះនិងឪពុកម្តាយវិញហើយ។ ប្រសិនបើបងប្អូនបានស្គាល់ឪពុកម្តាយក្មេងស្រីសូមជួយទាក់ទងមកសមត្ថកិច្ចអោយបានដឹងផង ។