កាលពីពេលថ្មីៗនេះដោយយោងតាមការស្រាវជ្រាវរបស់ group Coherent Market Insights កសិដ្ឋានចិញ្ចឹមខ្យងនៅខេត្តណាខនណាយុក ដោយបានបង្កើតចំណូលពីទឹកមាត់ខ្យងក្នុងវិស័យថែរក្សាសម្ផស្ស ដែលគិតជាទឹកប្រាក់ប្រមាណ ៣១៤ លានដុល្លារអាមេរិក។ទឹកមាត់ខ្យងដ៏មានតម្លៃត្រូវបានស្រង់យកពីក្រពេញរបស់វាយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត។
វាត្រូវបានលក់ទៅឲ្យក្រុមហ៊ុនគ្រឿងសម្អាងនានានៅប្រទេសថៃ មុននឹងដឹកបន្តទៅផលិតជាគ្រឿងសម្អាងនៅប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
លោក គីតផុង ភូតារ៉ាធូវ៉ានុន ដែលផលិតសេរ៉ូមទឹកមាត់ខ្យងក្រោមស្លាកសញ្ញា Acha បានផ្គត់ផ្គង់ទីផ្សារគ្រឿងសម្អាងនៅកូរ៉េ និងអាមេរិកដោយលក់ម្សៅទឹកមាត់ខ្យងតម្លៃ ១,៨ លានបាត ក្នុង ១ គីឡូក្រាម ( ៥៨ ២០០ ដុល្លារ) ខណៈមាស ១ គីឡូក្រាម មានតម្លៃ ៤៦ ៣០០ ដុល្លារ។ម្សៅទឹកមាត់ខ្យងថៃមានតម្លៃថ្លៃជាងផលិតផលពីចិនដែល ១ គីឡូក្រាម ត្រឹមតែ ២ ៦០០ ដុល្លារ។
លោក គីតផុង អះអាងថានៅចិន ទឹកមាត់ខ្យងត្រូវបានបូមជារៀងរាល់ថ្ងៃ ខណៈនៅថៃជារៀងរាល់ ៣ សប្ដាហ៍ម្ដង។ទោះមិនមានការស្រាវជ្រាវបែបវិទ្យាសាស្ត្របញ្ជាក់ពីប្រសិទ្ធភាពទឹកមាត់ខ្យង តែលោកអះអាងថា៖ «ទឹកមាត់ខ្យងយើងវាល្អជាង ព្រោះខ្យងស៊ីបន្លែ ធញ្ញជាតិ និងផ្សិតគ្រប់យ៉ាងធ្វើឲ្យវាមានគុណភាពល្អដែលអាចជួយព្យាបាលស្បែករលាក និងរបួសនានា»។រីឯម្ចាស់កសិដ្ឋាននាង ផាតធីនីសិរី ថាងកៀវ បានលើកឡើងថា៖ «ឥឡូវខ្ញុំទិញខ្យងស៊ីដំណាំនេះតម្លៃពី ២៥ ទៅ ៣០ បាតក្នុង ១ គីឡូក្រាម ហើយទីផ្សារក៏មានប្រកួតប្រជែងខ្លាំងដែរ»៕ សូមរំលឹកឡើងវិញថា ៖ខ្យង គឺជាសត្វមួយប្រភេទដែលមានពូជច្រើនខុសៗគ្នា មានការបន្លាស់ទីយឺតជាងគេបង្អស់ក្នុងចំនោមសត្វផ្សេងៗទៀត។ បច្ចុប្បន្នខ្យងត្រូវបានគេនិយមបរិភោគ មិនថាខ្យងរស់នៅក្នុងបឹង សមុទ្រ ដែលវាឱាជារសឆ្ងាញ់។ខ្យងជាច្រើនក្បាលវារគើមៗលើចានមានចំណិតល្ពៅ និងត្រសក់បានក្លាយជាអ្នកផលិតគ្រឿងផ្សំដ៏សំខាន់ក្នុងវិស័យថែរក្សាសម្ផស្ស ដោយម្សៅផលិតពីទឹកមាត់ពួកវាមានតម្លៃថ្លៃជាងមាសទៅទៀត។សត្វខ្យងនៅកសិដ្ឋានរបស់នាង ផាតធីនីសិរី ថាងកៀវ ត្រូវបានប្រមូលពីចម្ការ និងវាលស្រែនានា។នាងបានឲ្យដឹងថា៖ «កសិករយើងធ្លាប់តែស្អប់ខ្យងហ្នឹង ព្រោះវាស៊ីដំណាំ ហើយចាប់វាចោលតាមផ្លូវ និងបោះចូលទន្លេ តែឥឡូវពួកគាត់អាចលក់ខ្យងនោះឲ្យខ្ញុំដើម្បីបង្កើនចំណូលមួយផ្នែកដែរ»។បើប្រមូលបានខ្យង ១ ០០០ ក្បាល គេអាចរកបានពី ៣២០ ទៅ ៦៥០ ដុល្លារថែមទៀត។កសិដ្ឋាននេះជាកន្លែងមួយក្នុងចំណោមកសិដ្ឋាន ៨០ កន្លែងទៀតនៅខេត្តណាខន ណាយុក ប្រទេសថៃដែលមានចម្ងាយផ្លូវឡានតែ ២ ម៉ោងប៉ុណ្ណោះពីទីក្រុងបាងកក ។









