នាពេលថ្មីៗនេះ បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លោកម្ចាស់ គុណធម៌ បានបង្ហោះសារដង្ហើយ សូមជំនួយពីសប្បុរសជន ទាំងក្នុងទាំងក្រៅប្រទេស ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់ បានរៀបរាប់ថា "ពេលនេះអាត្មាភាពនៅខ្វះកុងផ្លាកេក្តារចំនួន10សន្លឹកទៀតសម្រាប់យកបាញ់ធ្វើជាពិដានពីលើអាសនៈព្រះ និងខាងក្នុង ពីព្រោះមួយរយៈនេះភ្លៀងសឹងរាល់ថ្ងៃ ពេលភ្លៀងមកម្តងៗលិចជាច្រើនកន្លែងពេក ហើយអាត្មាភាពខ្វះបច្ច័យមួយចំនួនសម្រាប់ជួសជុលដំបូលកុដិ និងដូរក្បឿងមួយចំនួនទៀត ដោយសារធ្លុះធ្លាយច្រើនកន្លែងពេកសូមញោមញាតិ បងៗសប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តាចូលរួមជួយផង បើបងប្អូនសប្បុរសជនចង់ចូលរួមជួយក្នុងការជួសជុលកុដិ អាចទំនាក់ទំនងអាត្មាភាពបានតាមរយៈ 012313519,098313519"។

សូមពុទ្ធបរិស័ទចំណុះជើងវត្ត ទីជិតឆ្ងាយ មេត្តាជួយជាថវិការ សម្រាប់ជួសជុល ដំបូលកុដិ និងដូរក្បឿង ព្រោះតែភ្លៀងម្តងលិចគ្រប់កន្លែងទាំងអស់៕

ប្រភព៖ លោកម្ចាស់ គុណធម៌