មកស្គាល់មុខជនឆបោក ទាំង០៥នាក់ ពាក់ព័ន្ធនឹងរឿង...
-

កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឧដុង្គ សំរោងទង នឹង កម្លាំងនៃមន្ទីរយុត្តិធម៏ ដឹកនាំកម្លាំងដោយលោកវរសេនីយ៏ទោ ទិត្យ វណ្ណះ ប្រធានមន្ទីរយុត្តិធម៏ ដោយបានធ្វេីការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់ ពីបទឆបោក  កាលពីថ្ងៃ០៤ ខែសីហា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៥១ ស្ថិតនៅភូមិអំពឹលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។


ជនសង្ស័យរួមមាន៖

ទី១.ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុន សុខរដ្ឋា អចលទ្រព្យ មានទីលំភូមិជេីងស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ទី២. ឈ្មោះ តន់ សុផាន់ណានិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល

ទី៣. ឈ្មោះ ភោគ សានិន ភេទប្រុសអាយុ៥៩ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិកំបូល សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ

ទី៤.ឈ្មោះ ច្រឹក ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទី៥.ឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងជេីងស្រុកសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។


កម្លាំងបានដកហូត វត្ថុតាង សម្ភារះមាន៖ ១–ប្រាក់ដុល្លា ចំនួន០៥ម៉ឺនដុល្លា ២–អត្តសញ្ញាណបណ្ណ័០៤សន្លឹក ៣–កិច្ចសន្យាកក់ប្រាក់០១សន្លឹក ៤–លិខិតប្រគល់ ទទួលប្រាក់ ០១ សន្លឹក +លិខិតក្រុមហ៊ុន សុខ រដ្ឋា ខេមបូឌារប្រជីធី អុិនវេសមុិនឯ.ក ០១សន្លឹក ៥–ឯកសារដី០១ច្បាប់ =០៦សន្លឹក ទំហំដី ១៧៥២៥៦ម៉ែត្រការ៉េ ស្ថិត នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ៦–រថយន្ត០១គ្រឿង ម៉ាកហាយ ឡិនដឺ ពណ៏ស សេរី២០០១ ស្លាក លេខ ភ្នំពេញ.2Z.2321 ៧–ទូរស័ព្ទ ដៃ០៨គ្រឿង ។ 


បច្ចុប្បន្នជនសង្ស័យវត្ថុតាងសម្ភារះ ទាំងអស់ បានបញ្ជូនមកបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តដេីម្បី អនុវត្តតាមនីតិវិធីច្បាប់ ។ បញ្ជាក់៖ជនទាំង៥នាក់នេះបានយកដីអ្នកដទៃទៅលក់ដោយម្ចាស់ដីបានដឹងប្តឹងមកកម្លាំងជាក់ស្តែងកំពង់ប្រគល់ប្រាក់ ៕


ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ