លិចទៀតហើយព្រះសីហនុខ្ញុំអើយ...ជំនន់ទឹកភ្លៀង ធ្វើឲ្យលិចផ្ទះប្រជាជន លិចផ្លូវអស់ហើយ...
-

ក្រុងព្រះសីហនុ៖ ជំនន់ទឹកភ្លៀងបានហូរចូលដល់ក្នុងលំនៅដ្ឋានពលរដ្ឋមួយចំនួនសារជាថ្មីទៀត ដែលស្ថិតនៅតំបន់ទំនាប ក្រោយមានភ្លៀងខ្លាំងកាលពីយប់រំលងអាធ្រាត្ររហូតដល់ទៀបភ្លឺថ្ងៃទី៥សីហា២០១៩នេះ។ 


បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមអោយដឹងថា ចាប់ពីថ្ងៃទី៤សីហាដល់ថ្ងៃ១០សីហា២០១៩ ខេត្តតំបន់ឆ្នេរនឹងមានភ្លៀងធ្លាក់ច្រើន អាចណ្តាលអោយមានជំនន់ទឹកភ្លៀងលិចផ្លូវឬលំនៅដ្ឋានពលរដ្ឋតាមតំបន់ខ្លះ ដោយសារកម្ពុជាយើងទទួលរងឥទ្ធិពលព្យុះពីប្រទេសជិតខាង។


យ៉ាងណាមិញ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ទាំងអស់គ្នា ប្រកបដោយសុវត្ថិភាពផងដែរ៕


ប្រភព៖ Huy Bunleng