ប្រុងប្រយ័ត្នផង...ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ ធ្វើឲ្យផលដំណាំ និងផ្លូវធ្វើដំណើរ រងនូវការខូចខាត...
-

នៅប៉ុន្មានថ្ងៃមកនេះ នៅប្រទេសកម្ពុជាយើង មានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យតំបន់មួយចំនួនត្រូវបានជន់លិច ហើយក៏ធ្វើឲ្យ ផល​ដំណាំ​ ផ្លូវធ្វេីដំណេីរ​ មួយចំនួនរងនូវការខូចខាត ផងដែរ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  kosal បានរៀបរាប់ថា "នៅថ្ងៃ​ ច័ន្ទ​ ៥កេីត​ ​ខែ​ ស្រាពណ៍​ឆ្នាំកុរឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៥​ ខែ​ សីហា​ ឆ្នាំ​២០១៩​ នេះ​ស្ថានភាពជំនន់ទឹកភ្លៀងកំពុងកេីតឡេីងនៅក្នុងភូមិសាស្រ្តស្រុកសំឡូត​ ខេត្តបាត់ដំបង​ ។


ទឹកជំនន់នាពេលនេះកំពុងបង្កនូវការលិចលង់​ ផល​ដំណាំ​ ផ្លូវធ្វេីដំណេីរ​ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនពិសេសក្នុងឃុំតាតោក​ ស្រុកសំឡូត​ និងឃុំផ្សេងទៀតនៅរ៉បស្ទឹងក្រញូង​ ស្រុកសំឡូត​ ។ ក្នុងលក្ខណ:បែបនេះគឺជាក្តីបារម្មណ៍​ប្រសិន​បេីស្ថានភាពអាកាសធាតុនៅតែបន្តមាន​ភ្លៀងធ្លាក់ជាបន្តទៀតនោះ។


ផ្អែកតាមទិដ្ឋភាពបែបនេះ​ថ្នាក់ដឹកនាំស្នងការ​ដ្ឋាននគរបាលខេត្តបាលដំបង​ ស្នេីដល់មន្រ្តីនគរបាលជាតិ​ ដែល​ឈរជេីងនៅមូលដ្ឋាននោះត្រូវត្រៀមលក្ខណ:​ មធ្យោបាយ​ សម្ភារ:ដេីម្បី​ចេញអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ​ សត្វពាហន:​ទៅកាន់ទីសុវត្ថិភាព​និងដោះស្រាយ​ការលំបាក​របស់ប្រជាពលរដ្ឋបានទាន់​ពេលវេលា៕(រូបភាពវរ:ព្រំដែនគោក៣១០និងក្រុមប្រតិកម្មរហ័ស)។


ប្រភព៖ kosal