ក្រុមបច្ចេកទេសបានមកដល់កន្លែងបាក់ស្រុតដោយសារតែ ទឹកហូរច្រោះ ដើម្បីធ្វើការជួសជុលស្ពាន នៅខេត្ត...
-

ស្រុកកំពង់សីលា ៖ ស្ពានមួយកន្លែងតាមផ្លូវជាតិលេខ៤ត្រង់ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺដែលមានបាក់ស្រុតផ្នែកខ្លះ ដោយសារទឹកហូរច្រោះនោះ គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃ5សីហា2019នេះ ផ្នែកបច្ចេកទេសជួសជុល បានញ្ជូនទៅដល់កន្លែងស្ពានស្រុតនេះហើយ ដើម្បីជួសជុលបន្ទាន់ឡើងវិញ ដែលតាមមន្ត្រីអះអាងថាយ៉ាងយូរត្រឹមរយៈពេល3ថ្ងៃការជួសជុលអាចនឹងរួចរាល់ឡើងវិញហើយ។ ចំពោះចរាចរណ៍ទៅមក គឺនៅមានធម្មតាដោយគ្រាន់តែសមត្ថកិច្ចសម្រួលបើកម្ខាងបិទ ម្ខាង។


សូមបញ្ជាក់ថា នៅវេលាម៉ោង10ព្រឹកថ្ងៃទី 05 ខែ សីហា ឆ្នាំ2019 ចំណុចស្ពានអូរគគីតំបន់ពេជ្រនិល ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត 106ទៅ107ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីទឹកហូរច្រោះបាក់ក្បាលស្ពានកើតឡើង បណ្តាលអោយបាក់ស្រុតក្បាលស្ពានខាងផ្នែកខាងជើង ធ្លាក់បង្កាន់ដៃស្ពានប្រវែង02ម៉ែត្រចុះទៅក្រោម និងសុីរូងដីចូលទៅទ្រូងផ្លូវប្រហែល01ម៉ែត្រ៕


ប្រភព៖ Huy Bunleng