ជួយស៊ែរបន្តផង...ល្បិចបោកថ្មីលក្ខណៈជាក្រុម សូមបងប្អូនមានការប្រុងប្រយ័ត្នផង...
-

កាលពីពេលថ្មីៗនេះ មានបងប្អូនជាច្រើន​ បានធ្វើការចែករំលែកតៗគ្នា ពីការទិញ លក់ ឬស្សី ដែលគេចាត់ទុក្ខថា ជារបស់ល្អ និងស័កសិទ្ធ ហើយហ៊ានឲ្យតំលៃខ្ពស់។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "កូនខ្មែរ សៀមរាប " គាត់បានប្រាប់ឲ្យដឹងថា "សូម​ជួយ​ស៊ែរ​បន្ត​ផង​ បុរស​ម្នាក់​បានទម្លាយ​ពីវិធី​បោក​ប្រាស់​ ទាក់ទង​នឹង​ការប្រកាស​ទិញ​ឬស្សី​ប្រភេទ​ដ៏កម្រ​ក្នុង​តម្លៃ​ពី 10000$ ទៅ 40000$​ ??

«តាស់តើន !!?ប្រយ័ត្នចាញ់ការឆបោករបៀបថ្មី! នេះជាវិធីបោកមួយនៅស្រុកខ្មែរ ដោយមានការប្រកាសថា នឹងរកទិញឬស្សីបែបនេះបើមាន នឹងទិញពី 10000$ ទៅ 40000$ តែរកយ៉ាងម៉ឹចចក៏រកមិនបាន! ស្រាប់តែមានមនុស្សម្នាក់ទៀតមានលក់ ក្នុងតម្លៃពី 3000-6000$ ប្រជាពលរដ្ឋឃើញថា នឹងបានចំណេញ 4000$ យ៉ាងងាយ ហើយសម្រេចចិត្តទិញដោយសង្ឃឹមថានឹងចំណេញ! តែអត់ទេ នេះជាវិធីបោកមួយ​ ព្រោះអ្នករកទិញ នឹងអ្នកមានឬស្សីមកលក់អោយយើង ជាក្រុមតែមួយ ពួកវាធ្វើការជាក្រុម រៀបចំផែនការបានល្អ ដើម្បីបោក​ ចូលប្រុងប្រយ័ត្ន​ ស៊ែរ​ ដល់ប្រជាពលរដ្ឋកុំទៅចាញ់បោកពួកអាបោកប្រាស់»។


ដូចនេះសូមបងប្អូន ប្រុងប្រយ័ត្នផង ព្រោះថា មានជនឆបោកជាច្រើន​ ដែលគេបង្ហោះតាមរយៈ ហ្វេសប៊ុក ហើយនេះក៏ជាសារមួយសម្រាប់បងប្អូន ត្រូវគិតពិចារណាទាំងអស់គ្នា៕


ប្រភព៖ កូនខ្មែរ សៀមរាប