បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ ប្អូនប្រុស ធន ម៉េងហ៊ាង ដែលជាបុគ្គលម្នាក់ បានជួយដល់សង្គម ជួយដល់ចាស់ជរា ក្មេងកំព្រា ក្មេងៗដែលកំពុងខ្វះខាតសំភារៈសិក្សា ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ធន ម៉េងហ៊ាង បានបង្ហោះសារថា "តោះបងប្អូនបងប្អូនទាំងគ្នា កាត់បន្ថយការពិសារកាហ្វេប្រេនមួយកែវ ចូលរួមទិញសម្ភារះសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្សសិក្សានៅតំបន់ដាច់ស្រយ៉ាល ស្ថិតក្នុង ខេត្ត ស្ទឹងត្រែង សាលាបឋមសិក្សា ឧបសម្ព័ន ក្របីមួយ ស្ថិតក្នុងភូមិ ក្របី១ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដែលជាជាសាលាដ៏កម្សត់កម្រ ជញ្ចាំងធ្លុះធ្លាយ ឆ្ងាយពីរួមស្រុកចំនួន ៥៨ គីឡូ សិស្សសរុបមានចំនួន ១២០ នាក់ ស្រី ៥៦ នាក់ គ្រូ ០៨នាក់ សំបូរដោយកុមារមានជីវភាពក្រីក្រខ្វះខាតនូវសម្ភារះសិក្សា។

សំណើររបស់ប្អូនៗសិស្សានុសិស្សចង់បាននូវ សម្ភារះសិក្សា ឯកសណ្ឋានសិស្ស សម្ភារះកីឡា កាតាប ស្បែកជើង និង ធុងចំរុះទឹកស្អាត សម្រាប់ប្រើប្រាស់។ បងប្អូនអាចចូលរួមជាមួយក្រុមការងារខ្ញុំបាទបានដោយក្តីរីករាយ ដោយកម្មពិធីប្រារព្វឡើងនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ☎️ 098 993 969"។






ប្រភព៖ ធន ម៉េងហ៊ាង