សមត្ថកិច្ចព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ សូមធ្វើការប្រកាសស្វែងរកចាប់ខ្លួនជនសង្ស័យឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងជនត្រូវចោទម្នាក់ទៀតឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ពីបទៈ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ តាមដីកាលេខៈ ៤៣៥ ដ.ច.ន និងលេខៈ ៤៣៦ ដ.ច.ន ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ប្រសិនបើបងប្អូនស្គាល់អត្តសញ្ញាណជនត្រូវចោទខាងលើ ឬស្គាល់ពីកន្លែងលាក់ខ្លួន សូមធ្វើការទំនាក់ទំនងលោកស្នងការរងដោយផ្ទាល់តាមរយៈទូរសព្ទលេខៈ ០៨៨ ៨៩៤៥ ៩៣៥, ០១២ ៩៤៥ ៩៣៥ រហូតឈានដល់ការចាប់ខ្លួន ផែនការងារនគរបាលខេត្តត្បូងឃ្មុំ នឹងជូនរង្វាន់ចំនួន៥០០ដុល្លា។
.jpg?1565012124)
.jpg?1565012133)
.jpg?1565012149)
.jpg?1565012152)
ប្រភព ៖ ហ្វេសបុ៊ក