ពិតជារងារណាស់ ! មានមនុស្សមួយចំនួន រស់នៅមានដំបូល មានជញ្ជាំង មានអាហារហូបគ្រប់គ្រាន់ បែរជាមានពេលខ្លះនិយាយថាធុញទ្រាន់នឹងជីវិតមួយនេះ ហេតុអ្វីពិបាកម្លេះមិនដែលសប្បាយចិត្តម្ដងណា ចុះបើប្ដូរជីវិតអ្នក មកជារូបគាត់វិញ មានអារម្មណ៍បែបណា.....
មនុស្សមួយចំនួន រស់នៅមានដំបូល មានជញ្ជាំង មានអាហារហូបគ្រប់គ្រាន់ បែរជាមានពេលខ្លះនិយាយថាធុញទ្រាន់នឹងជីវិតមួយនេះ ហេតុអ្វីពិបាកម្លេះ មិនដែលសប្បាយចិត្តម្ដងណា ចុះបើប្ដូរជីវិតអ្នក មកជារូបគាត់វិញ ប្រហែលជាអ្នកស្លាប់បាត់ហើយ។ គ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងសភាពបែបនេះទេស្អប់ភាពក្របាន តែកុំស្អប់អ្នកក្រអី យើងរស់នៅក្នុងសង្គមជាមួយគ្នា ជាមនុស្សដូចគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមកព្រោះថាឆាកជីវិតរបស់យើងគឺមិនទៀងនោះទេ។

គាត់គ្មានផ្ទះ គ្មានដំបូល គ្មានជញ្ជាំង គ្មានអាហារហូបគ្រប់គ្រាន់ តែគាត់ខំរស់ ចុះខ្ញុំនិងអ្នកទាំងអស់គ្នាវិញ ដែលតែងតែគិតថា ខ្លួនលំបាក សួរថាមួយណាលំបាកជាង អង្គុយក្រោមដំណក់ភ្លៀង អោបក្បាលជង្គុង ហូបនំប៉ាវមួយដុំ ទាំងខ្លួនចាស់ជរា ញ័រដូចកូនសត្វបែបនេះ ៕


ប្រភពរូបភាព:បរទេស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។