សូមជួយម្នាក់បន្តិចបន្តួចក៏បានដែរ...វត្តកំសត់មួយនៅខេត្តឧត្តរមានជ័យ ដែលមិនសូវមានពុទ្ធបរិស័ទទៅដល់ មានតែព្រះសង្ឃមួយអង្គគត់គង់ក្នុងវត្តអារាមនេះ កំពុងតែជួបការលំបាកខ្លាំង...
-

នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើនបានចូលរួម នៅក្នុងសង្គមមនុស្សធម៏ និងបានចែករំលែក មិនថាសំភារៈ ឬ ក្តីស្រលាញ់ ដល់មនុស្សដែលពួកគាត់កំពុងតែត្រូវការជួយពីយើង​ និងដើម្បីរួចផុតពីជីវិត មួយដែលគេហៅថាវេទនានោះ។ ការចែករំលែកក្តីស្រលាញ់ ដោយការផ្តល់ជាសំភារៈតិចតួចទៅតាមអ្វីដែលយើងមាន ធ្វើឲ្យយើងសប្បាយចិត្ត ធ្វើឲ្យយើងមានអារម្មណ៍ថាស្ងប់ មានក្តីសុខ ។  ការធ្វើល្អទាំងអស់នេះ បានធ្វើមហាជន គ្រប់មជ្ឈដ្ឋាន មានការសប្បាយចិត្ត និងគាំទ្រចំពោះទង្វើរល្អ។


ដើម្បីចូលរួមចំណែកពីនិងចែករំលែកក្តីស្រលាញ់មួយនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា" យុវជនដើម្បីការងារសង្គម" បានបង្ហោះសារថា " ខ្ញុំអាចស្នេីសុំបងៗទាំងអស់គ្នាអាចចូលរួមជួយនូវ​ ទេយ្យទាន​ បច្ច័យ​ ឬគ្រឿងបរិភោកជាអាហារគ្រៀមសម្រាប់ជួយផ្គត់ផ្គង់ដ៏វត្តកំសត់មួយនេះបានទេ​..ខ្ញុំចុះទៅជួយនៅថ្ងៃសៅរ៌នេះបងៗមានដូចជាអង្ករក៏បាន ដែលរាល់ថ្ងៃពុំសូវមានពុទ្ធបរិស័ទបានទៅដល់ សូម្បីតែពុទ្ធបដិមាក៏រកកន្លែងជ្រកមិនបានផង ពិតជាគួរឱ្យអាណិតណាស់ ជាវត្តប៉ុន្តែមានតែ ព្រះសង្ឃតែមួយអង្គគង់នៅ រកតែទឹកភ្លើងប្រើមិនចង់បាន សព្វថ្ងៃប្រើភ្លើងម៉ាស៊ីន និងទឹកអណ្ដូង ព្រះវិហារមានតែគ្រឹះសសរ ជាវត្តដែល ជួបការលំបាក ខ្លាំង នៅខេត្តឧត្តរមានជ័យ ពិតជាត្រូវការជំនួយពីពុទ្ធបរិស័ទនិងសប្បុរសជនធម៌ ជួយទ្រទ្រង់នូវវិស័យព្រះពុទ្ធសាសនា បើឃើញក្នុងរូបភាពបែបនេះ ពិតជាគួរអោយអាណិតមែនទែន តើមានបងប្អូនណាចូលរួមជាបច្ច័យ សម្រាប់កសាង ព្រះវិហារ វត្ត ឬកុដិលោក ឲ្យបានល្អប្រសើរ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តក្ដី ពុទ្ធបរិស័ទមកពីចំងាយដី ជាម្លប់ សម្រាប់ជ្រក ជាកន្លែង វត្តនេះស្ថិតនៅក្នុងភូមិខ្នងទួល​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ លេខចូលរួមជួយ​ 070660088"។


ប្រភព៖ យុវជនដើម្បីការងារសង្គម