ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ដែលទើបតែឡើងកាន់តំណែងនៅខេត្តព្រះសីហនុ បានធ្វើឲ្យប្រជាជន អ្នកលក់ដូរ នៅទីនោះមានការពេញចិត្តចំពោះចំណាត់ការ និងការកែប្រែសណ្តាប់ធ្នាប់ ដោយជួសជុលផ្លូវថ្នល់ បញ្ហាសំរាម និងប្រព័ន្ធលូ ជាច្រើន ដើម្បីធ្វើឲ្យខេត្តព្រះសីហនុ មានភាពស្រស់ស្អាត និងជាទាក់ទាញភ្ញៀវទេសចរណ៍ ទាំងជាតិ អន្តរជាតិ ឲ្យកំសាន្តដូចដើមវិញ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តម បានទៅជួបនិងមិត្តចាស់ ដែលធ្លាប់ចាប់ដៃគ្នា ក្នុងការអភិវឌ្ឍក្រុងភ្នំពេញ និងផ្លូវឡើងប្រាសាទព្រះវិហារ កាលពីជាង២០មុន ដោយពេលមហាមិត្តម្នាក់នេះបានធ្លាក់ខ្លួនឈឺ ។

នៅក្នុងគណនីហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា"ព្រឹកនេះ ខ្ញុំបានឆ្លៀតពេល មកសួរសុខទុក្ខ ឯឧ ញ៉ែម សារ៉ន អតីតប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ដែលធ្លាប់ជាយុទ្ធមិត្ត ក្នុងការអភិវឌ្ឍក្រុងភ្នំពេញ និងផ្លូវឡើងប្រាសាទព្រះវិហារ ។ ជាង២០ឆ្នាំ ដែលធ្លាប់រួមដៃគ្នាដោយមិនគិតនឿយហត់ មិនទាន់សម្រេចបំណងផង សុខភាពគាត់ទ្រឌទ្រោមទៅហើយ ។ ជោគជ័យរបស់ខ្ញុំពិតជាមានចំណែកនៃការសហការល្អ និង ការគាំទ្រពីគាត់ ។ សូមជូនពរបង ឆាប់ជាសះស្បើយ ។ ឯកឧត្តម គួច ចំរើន ។ខេត្តព្រះសីហនុ, ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩"។







ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ