កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia សប្តាហ៍ទី ៥ នេះ បានឈានចូលដល់វគ្គពិសេសមួយទៀតហើយ មានឈ្មោះថា BOOTCAMP ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុមពី ៣ នាក់ទៅ ៤ នាក់ និង ចាប់យកបទចម្រៀងមកធ្វើការប្រកួតប្រជែង ក្រោមការជ្រើសរើសពីគណៈកម្មការទាំងបួន ។ ដោយឡែកកាលពីពេលថ្មីៗនេះមានមតិរិះគន់ដល់បេក្ខនារីទាំង ៣រូប ដែលមេីលទៅហាក់ជាមានការរេីសអេីងដល់បេក្ខនារី ចាន់ឡា ដែលជាក្រុមរបស់ខ្លួនខណៈដែលពេលបញ្ចេញសមត្ថភាព ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។

នេះបើយោងទៅតាមគនណីហ្វេសប៊ុករបស់ម្ចាស់ហាង បីយូធីស្ទរ ដែលមានឈ្មោះថា Xiang Zobie បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញង្គមហ្វេសប៊ុកថា "ប៉ុន្មានថ្ងៃនេះនៅលេីបណ្តាញសង្គមFacebook បានផុសពីពត៍មានទាក់ទងនិងគាត់ច្រេីនណាស់ ទឹកមុខគាត់គួរអោយអាណិតមែនទែន ខ្ញុំចង់ជួបគាត់ផ្ទាល់ខ្លាំងណាស់ ចង់ញាំបាយជាមួយគាត់ ចង់និយាយលេងជាមួយគាត់ ចង់ជួយគាត់គ្រប់សព្វបែបយ៉ាងតាមដែលគាត់ត្រូវការ មិនថាសំលៀកបំពាក់ ថវិការ ការហូបចុក និងការតែងខ្លួនផ្សេងៗ
បេីសិនបេីគាត់បានឃេីញសូមអោយគាត់ទាក់ទងមកជួបខ្ញុំដោយផ្ទាល់ ខ្ញុំសូមធានាថានិងផ្លាស់ប្តូរគាត់អោយទៅជានារីម្នាក់ដែលស្រស់ស្អាត និងមានគ្រប់យ៉ាង?"។







