ហួសចិត្ត...មកពីផឹក ទារលុយម្តាយ ពេលម្តាយមិនឲ្យ ទាញកាំបិតផ្គាក់ដេញកាប់ ឪពុកម្តាយសឹងតែមិនទាន់...
-

ស្រុកស្អាង៖ ករណីហិង្សាក្នុងគ្រួសារមួយដែលបង្កឡើងដោយកូនប្រុសជើងល្អ មកពីផឹកស្រាស្រវឹង ទារលុយឪពុកម្តាយមិនបាន ទាញកាំបិតផ្គាក់អត់ដងដេញកាប់ឪពុកម្ដាយ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។


ជនបង្កមានឈ្មោះថា ហេង ឆៃហៀង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះ១.ឈ្មោះ ម៉េង ង៉ូវហេង ភេទប្រុសអាយុ៦០ឆ្នាំជនជាតិខ្មែរ (ត្រូវជាឪពុក) ២.ឈ្មោះស្រុន ចន្ថា ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ(ត្រូវជាម្ដាយ) អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំកើតហេតុ។ វត្ថុតាងចាប់យក កាំបិតផ្គាក់ចំនួន០១។


សភាពរឿងហេតុ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩វេលា ម៉ោង២០និង១០នាទីឈ្មោះហេង ឆៃហៀង បានផឹកស្រាស្រវឹងក៏បានទារលុយពីម្ដាយមិនបាន ក៏យកកាំបិតផ្គាក់អត់ដងដេញកាប់ឪពុកម្ដាយ ។ហើយកន្លងមកតែងតែបង្ករអុកឡុកក្នុងគ្រួសារជាញឹកញាប់ បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងប៉ុស្ដិ៍ស្វាយប្រទាលបានកោះហៅជនសង្ស័យមកសាកសួរដើម្បីចាត់ការតាមនីតិវិធី៕


ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល