ស្រុកស្អាង៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចធ្វើការឃាត់ខ្លួន មនុស្សស្រីចំនួន៥នាក់ នៅចំណុចផ្ទះឈ្មោះឡន សាវឿន ស្ថិតនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ពីបទលេងល្បែងស៊ីសងខុស។

ជនសង្ស័យ ចំនួន០៥ នាក់ ១.ឈ្មោះលឹម ចន្ធូភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មារិនី ២.ឈ្មោះតឹក ស្រីណុច ភេទស្រីអាយុ២៤ឆ្នាំមុខលក់ដូរ ៣.ឈ្មោះទិត្យ សុវណ្ណ ភេទស្រី អាយុ៣៣ឆ្នាំមុខរបរកសិរ ៤.ឈ្មោះសុខ ចន្ធីភេទស្រី អាយុ២៤ឆ្នាំមុខរបរកម្មការិនី ៥ .ឈ្មោះវង់ គឹមហុងភេទស្រី អាយុមុខរបរលក់ដូរ ។ អ្នកទាំង០៥នាក់មានទីលំនៅៗឃុំកោះខ្សាច់ទន្លាស្រុកស្អាងខេត្តកណ្តាល។

សភាពរឿងហេតុ នៅថ្ងៃវេលាម៉ោងកេីតហេតុខាងលេីក្រោយពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋថា មានលេងល្បែងស៊ីសងខុស ច្បាប់នៅចំណុច ផ្ទះឈ្មោះ ឡន ណាវឿន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លា បានសហការជាមួយកម្លាំងនគរបាលស្រុកស្អាងបានចុះមកដល់កន្លែងកើតហេតុបានឃើញមនុស្សលេងបៀរចំនួន៥នាក់បាននាំខ្លួនអ្នកទាំងអស់មកប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លាដើម្បីសាកសួរ និងស្នើសុំគោលការណ៍អប់រំ ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល