អាណិតលោកយាយណាស់...អ្នកមានពេលឃ្លានគិតថាមិនដឹងហូបអី អ្នកក្រពេលឃ្លានគិតថាមិនដឹងបានអីហូប ...(មានវិដេអូ)
កាលពីថ្ងៃម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះសារថា "អ្នកមានពេលឃ្លានគិតថាមិនដឹងហូបអី អ្នកក្រពេលឃ្លានគិតថាមិនដឹងបានអីហូប??។

សូមបងប្អូនសប្បុរសជនជួយលោកយាយផងលោកយាយរស់នៅម្នាក់ឯងក្នុងខ្ទមធ្លុះធ្លាយគ្មានកូនចៅទេ លោកយាយសុំអោយសប្បុរសជនមេត្តាជួយគាត់ផង គាត់ចង់បានផ្ទះតូចល្មមដែលមានសុវត្ថិភាពសម្រាប់រស់នៅ ព្រោះពេលខ្យល់ម្ដងៗប៉ើងដំបូល ប៉ើងស្លឹកអស់ កុំតែបានអ្នកជិតខាងជួយយកមកប្រក់អោយទេ សម្រានទាំងភ័យខ្លាច??។

លោកយាយរស់នៅភូមិឈេីទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បេីបងប្អូនចង់ជួយលោកយាយសូមទាក់ទងមកនាងខ្ញុំ
☎️012 54 56 84, ABA : 000635152, Name : Nguon Raksmey"។


មានវិដេអូ៖
ប្រភព៖ នារី ចិត្តធម៍
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។