ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia សប្តាហ៍ទី ៥ នេះ បានឈានចូលដល់វគ្គពិសេសមួយទៀតហើយ មានឈ្មោះថា BOOTCAMP ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុមពី ៣ នាក់ទៅ ៤ នាក់ និង ចាប់យកបទចម្រៀងមកធ្វើការប្រកួតប្រជែង ក្រោមការជ្រើសរើសពីគណៈកម្មការទាំងបួន ។

យ៉ាងណាមិញបន្ទាប់ពីផ្ទុះការិះគន់ពីសំណាក់មហាជនជាច្រើនទៅដល់បេក្ខនារីទាំង ៣រូបទៀតដែលមើលទៅដូចជាមានការរើសអើងខ្លាំងណាស់ ដល់បេក្ខនារី ចាន់ឡា ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។

ដោយឡែកបន្ទាប់ពីមានក្តីអាណិតអាសូរខ្លាំងពីសំណាក់មហាជន និងមានបងប្អូនខ្មែរយើងចង់ជួយដល់ប្អូនស្រី ចាន់ឡា ច្រើននោះស្រាប់តែមានជនខិលខួចមួយចំនួន បង្កើតការបោកប្រាស់តាមរយៈការបង្កើតផេក និងបង្កើតគណនីហ្វេសប៊ុកផ្សេងៗហើយដាក់ឈ្មោះ ចាន់ឡា ដើម្បីផងប្រយោជន៍ផ្ទាល់ខ្លួននោះ ពេលនេះ ចាន់ឡា បានចេញជាវីដេអូឃ្លីបដើម្បីបញ្ចាក់ប្រាប់បងប្អូនថា គាត់មានគណនីហ្វេសប៊ុកតែមួយគត់គឺឈ្មោះថា លៀង ចាន់ឡា ហើយនាងប្រាប់ទៀតថា ចំពោះរឿងផេកផ្លូវការ និង គណនីហ្វេសប៊ុកដែលមានឈ្មោះនាងនោះគឺមិនមែនជារបស់នាងទេ គឺជារបស់ជនបោកប្រាស់មួយចំនួន។

បើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លី សាក់ការីន បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ថ្ងែនេះសូមបង្ហាញvideo អរគុណដល់ពុកម៉ែបងប្អូនទាំងដែលគ្រាំទ្យស្រលាញ់អាណិតដល់ លៀង ចាន់ឡា ដែលអោយខ្ញុំបាទជួយថតជាvideo ហើយនឹងអោយបងៗដែលចង់ជួយដល់គាត់បានស្គាល់ account Facebook នឹងលេខទូរស្ទពរបស់គាត់ផ្ទាល់❤️ សុំអោយបងប្អូនជួយshares ម្នាក់មួយផងដើម្បីអោយអ្នកដែលចង់ជួយគាត់បានឃើញ#អាណិតគាត់?។ សូមទស្សនាវីដេអូខាងក្រោម៖
