ជួយស៊ែរឲ្យប្អូនស្រីបានដឹងផង...ហាង Salon Number 15 ll នឹងឧបត្ថម្ភ ដល់ប្អូនស្រី ចាន់ឡា គ្រប់...
-

កម្មវិធីលំដាប់ពិភពលោក X Factor Cambodia បានឈានដល់វគ្គ BootCamp ហើយ ក៏មានបេក្ខជន បេក្ខនារីជាច្រើន បានជាប់ និងមានបេក្ខជន បេក្ខនារីផ្សេងទៀត បានត្រឡប់ទៅផ្ទះវិញ ។ ដោយអ្វីដែលគួឲ្យចាប់អារម្មណ៍នោះ គឺមានបេក្ខនារីម្នាក់ ដែលបានចូលប្រកួត ក្នុងកម្មវិធី លំដាប់ពិភពលោក X Factor Cambodia ដែលមានឈ្មោះថា លៀង ចាន់ឡា​ អាយុ១៧ឆ្នាំ មកពី កំពង់ឆ្នាំង ជាក្មេងស្រីម្នាក់ដែលតស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីរកលុយចិញ្ចឹមអ្នកម្តាយចាស់ជរា នៅផ្ទះនោះ ត្រូវបានមហាជនមានការកោតសរសើរជាខ្លាំង ព្រមទាំងមានបងប្អូនជាច្រើន បានចូលរួមសម្តែងការអាណិតជាខ្លាំង និងមានបងប្អូនជាច្រើន បានបង្ហោះសារ ដោយមានការជួយឧបត្ថម្ភដល់គាត់ទៀតផង។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Khem Berly ក៏បានបង្ហោះសារថា​ "ខាងSalon Number 15 ll យើងខ្ញុំ សុំឧបត្ថម្ភគ្រប់សេវាកម្មទាំងអស់ដែលមាននៅក្នុងហាង Salon Number 15 ll យើងខ្ញុំ ជូនទៅប្អូនស្រី ចាន់ឡា រាល់ពេលដែលប្អូនមានកម្មវិធីទាំងអស់មិនមែនត្រឹមតែកម្មវិធឺx factor ទេសំរាប់ខាងផេក PK Online Fashion Shop ក៏ឧបត្ថម្ភសំលៀកបំពាក់រាល់ពេលប្អូនឡេីងX factor ផងដែល សូមអធ្យាស្រ័យបងប្អូនជួយស៊ែរអោយគាត់បានដឹងផង??????

?015455550"។


ប្រភព៖ Khem Berly