ក្រោយពីមានបងប្អូនជាច្រើន ចង់ឧបត្ថម្ភជួយដល់ប្អូនស្រី ចាន់ឡា ស្រាប់តែមានបងប្រុសម្នាក់ ចេញមកដាក់ចំៗថា ៩០ភាគរយហើយ ដែលចង់តោង...
-

នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែកចាយជាច្រើន ប្អូនស្រីគួរឲ្យអាណិតម្នាក់ ដែលគាត់បានឡើងមកប្រកួតសមត្ថភាពចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia ដែលប្អូនស្រីមានឈ្មោះថា លៀង ចាន់ឡា​ អាយុ១៧ឆ្នាំ មកពី កំពង់ឆ្នាំង ជាក្មេងស្រីម្នាក់ដែលតស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីរកលុយចិញ្ចឹមអ្នកម្តាយចាស់ជរា នៅផ្ទះនោះ ត្រូវបានមហាជនមានការកោតសរសើរជាខ្លាំង ព្រមទាំងមានបងប្អូនជាច្រើន បានចូលរួមសម្តែងការអាណិតជាខ្លាំង និងមានបងប្អូនជាច្រើន បានបង្ហោះសារ ដោយមានការជួយឧបត្ថម្ភដល់គាត់ទៀតផង។


នៅក្នុងការប្រកួតប្រជែងមួយនេះ ប្អូនស្រីពិតជាធ្វើបានល្អខ្លាំងណាស់ ហើយប្អូនស្រីក៏បានឈានដល់វគ្គជាបន្តទៀត ក្រោយពីបានបកស្រាយបទចម្រៀងជាក្រុមរួច ។


ដោយឡែកយើងងាកមកមើលពីចំណាប់អារម្មណ៍របស់មហាជន​វិញ ប្អូនស្រីកំសត់ម្នាក់នេះ ត្រូវបានមហាជនជាច្រើន​ ចង់ជួយដល់ប្អូនស្រីជាខ្លាំង មិនថា រឿងតុបតែងមុខ និងសំលៀកបំពាក់នោះទេ ថែមទាំងមានជាថវិការថែមទៀតផង។


ទន្ទឹមនឹងមានការចែករំឡែកយ៉ាងច្រើនដូចនេះ តារាចម្រៀង លោក​ឈួន ច័ន្ទសព្វាវុធ បានបង្ហោះសារថា "មានពលរដ្ឋជាច្រេីន​ កំពុងតែឈឺឆ្អាលនារីសម្បុរខ្មៅស្រអែមម្នាក់នេះ! ដែលប្រលងចំរៀងក្នុងកម្មវិធី១នៃទូរទស្ស​ន៍ ហង្សមាស​

៩០%នៃចេតនានោះ​ គឺជាការតោងទាញយកចំណាប់អារម្មណ៍និងចំណេញភាពល្បីល្បាញពីបណ្តាញសង្គម។

ឈប់ទៅបានទេ?

ជួយបិតធ្មេញអោយស

ជួយឡេលាបអោយស

ជួយផ្តល់ជាគ្រឿងអលង្ការ?

ផ្តល់ជាការតុបតែងខ្លួន?

ផ្តល់ជាថវិការ?

....?

យល់ថា​ ស្រលាញ់​ យល់ថាអាណិត​ មានចិត្តមិនរេីសអេីង​ក្នុងនាមជាខ្មែរដូចគ្នា តែកុំលេីសលប់ពេក​ កុំតាមគ្នីគ្នាពេក​ មនុស្សរងគ្រោះ កុមា​ កំព្រា​ ជនចាស់ជរា​ ក្មេងអនាថា​ ក្មេងខ្វះសម្ភារះសិក្សាច្រេីននាក់ណាស់​ ដែលត្រូវការអ្នកជួយ​ មិនមែនមានតែនារីខ្មៅម្នាក់នេះទេ...មិនបង្អាក់ទេចេទនានៃការជួយ​គ្នា តែសូមជួយចេញពីចិត្ត​ កុំយកការជួយធ្វេីសិល្បះ

#សុំទោសនិយាយតាមត្រង់ពេក។



ប្រភព៖ ឈួន ច័ន្ទសព្វាវុធ