ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia សប្តាហ៍ទី ៥ នេះ បានឈានចូលដល់វគ្គពិសេសមួយទៀតហើយ មានឈ្មោះថា BOOTCAMP ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុមពី ៣ នាក់ទៅ ៤ នាក់ និង ចាប់យកបទចម្រៀងមកធ្វើការប្រកួតប្រជែង ក្រោមការជ្រើសរើសពីគណៈកម្មការទាំងបួន ។ ដោយឡែកកាលពីពេលថ្មីៗនេះមានមតិរិះគន់ដល់បេក្ខនារីទាំង ៣រូប ដែលមេីលទៅហាក់ជាមានការរេីសអេីងដល់បេក្ខនារី ចាន់ឡា ដែលជាក្រុមរបស់ខ្លួនខណៈដែលពេលបញ្ចេញសមត្ថភាព ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។
ចូលមកដល់សប្តាហ៍ទី១ នៃវគ្គ BootCamp ក្នុងកម្មវិធី X Factor Cambodia នេះ បេក្ខជន បេក្ខនារីនីមួយៗតម្រូវឲ្យចាប់ឆ្នោតយកបទចម្រៀងច្រៀងរួមគ្នា អ្នកចាប់បានបទប្រុសត្រូវច្រៀងបទប្រុស អ្នកចាប់បានបទស្រីត្រូវច្រៀងបទស្រី តែបេក្ខជននីមួយៗអាចមានសិទ្ធសុំអ្នកដទៃដូរប្រសិនជាគេយល់ព្រម។ បេក្ខនារីចំនួន៤រូបបានមកប៉ះក្រុមជាមួយគ្នាក្នុងបទ “ឈប់” ដោយមានដូចជា ស្រីយ៉ា ចាន់ឡា ស្រីនិត ទេវី។
ក្រោយពីច្រៀងចប់ អ្នកទាំងបួនក៏ទទួលបានការទះដៃពីសំណាក់ទស្សនិជន និងគណកម្មការ ហើយក៏ឆ្លងផុតទៅវគ្គបន្តទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ ក៏ផ្ទុះការរិះគន់ បេក្ខនារីចំនួន៣នាក់ និងពិធីករ និមល ហាក់បីដូចជាស្អប់ខ្ពើម ចាន់ឡា ដែលមុខមាត់មិនស្អាត ហើយហាក់បីដូចជារើសអើងដល់សមាជិកក្រុម។
គួរបញ្ជាក់ផងដែរថា ចាន់ឡា ក្មេងកំព្រាឪពុក រស់នៅជាមួយម្តាយខិតខំតស៊ូធ្វើការរកស៊ីចិញ្ចឹមម្តាយ ថែមទាំងជាបេក្ខនារីរឹងមាំដែលពោរពេញទៅដោយស្នាមញញឹម។ ព្រោះតែបេក្ខនារី៣នាក់ទៀតសុទ្ធសឹងតែជាស្រីស្អាតហាក់ធ្វើឲ្យ ចាន់ឡា រាងមានសម្ពាធជាខ្លាំង ដោយយើងតែងឃើញរូបនាង រក្សាគម្លាតស្ថិតនៅរាងឆ្ងាយពីអ្នកទាំង៣។ ពេលដែលគណៈកម្មការប្រកាសថា ស្រីយ៉ា ស្រីនិត និង ទេវី ជាប់ ចាន់ឡាហាក់មើលទៅអស់សង្ឃឹមជាខ្លាំង។ ដែលនេះជាចំណុចដែលធ្វើឲ្យមានការរិះគន់កើតឡើង ព្រោះតែនារីទាំង៣ដែលជាប់បែរជាដើរចេញដោយគ្មានខ្វល់ ឬលើកទឹកចិត្តមិត្តរួមក្រុមអ្វីបន្តិចសោះឡើយ។
សូមទស្សនាវីដេអូខាងក្រោម៖