សូមលោក អភិបាលខេត្ត គួច ចំរើន ចាត់វិធានការ និងប្រើធម៍ក្តៅទៅលើជនទាំងឡាយណា ដែលចោលសំរាម ផ្តេសផ្តាស ដាច់ខាតកុំលើកលែង
ព្រះសីហនុ ៖ បញ្ហារសំរាមនៅក្នុងខេត្តព្រះសៃហនុ ត្រូវបានលោក អភិបាលខេត្ត គួច ចំរើន ដោះស្រាយបាន៥០%ហើយ តែនៅមានច្រើនទៀតដែលមិនទាន់សម្អាតអស់ ហើយលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែរក្សាបរិស្ថាននិងទុកដាក់សំរាម ឲ្យបានល្អកុំបោះចោលគ្រប់ទីកន្លែងព្រោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថានខេត្តទាំងមូល។

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក និងផ្នែកជំនាញពាក់ព័ន្ធ បានចុះកាយសំរាមចេញពីតាមអូ ស្ថិតក្នុងភូមិ៤ សង្កាត់៤ បន្ទាប់ពីមានភ្លៀងធ្លាក់ ហើយសំរាមរាប់តោនបានហូរចូលតាមអូរ បណ្ដាលឱ្យអូរស្ទះបិទផ្លូវទឹក ។ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ "។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។