នៅថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មន្ទីរផែនការ ខេត្តព្រះសីហនុ បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយសារតែមន្រ្តីបម្រើការនៅមន្ទីរផែនការខេត្តព្រះសីហនុ ម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១១ យប់ ។

នៅក្នុងគណនីហ្វេសប៊ុក របស់មន្ទីរ មន្ទីរផែនការ ខេត្តព្រះសីហនុ បានរៀបរាប់ថា លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីទាំងអស់នៃមន្ទីរផែនការ ខេត្តព្រះសីហនុ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារប្អូនប្រុស អ៊ុក សុវណ្ណជាតិ ជាមន្ត្រីនៅមន្ទីរផែនការខេត្តព្រះសីហនុ ដែលបានជួបគ្រោះថ្នាក់ចរាចរ បណ្តាលអោយបាត់បង់អាយុជីវិត នាយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១១ យប់ ។

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខ និងឧទ្ទិសកុសលជូនទៅដល់ប្អូនប្រុស អ៊ុក សុវណ្ណជាតិ ឱ្យបានទៅកាន់សុគតិភព៕





ប្រភព៖ មន្ទីរផែនការ ខេត្តព្រះសីហនុ