ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia សប្តាហ៍ទី ៥ នេះ បានឈានចូលដល់វគ្គពិសេសមួយទៀតហើយ មានឈ្មោះថា BOOTCAMP ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុមពី ៣ នាក់ទៅ ៤ នាក់ និង ចាប់យកបទចម្រៀងមកធ្វើការប្រកួតប្រជែង ក្រោមការជ្រើសរើសពីគណៈកម្មការទាំងបួន ។ ដោយឡែកកាលពីពេលថ្មីៗនេះមានមតិរិះគន់ដល់បេក្ខនារីទាំង ៣រូប ដែលមេីលទៅហាក់ជាមានការរេីសអេីងដល់បេក្ខនារី ចាន់ឡា ដែលជាក្រុមរបស់ខ្លួនខណៈដែលពេលបញ្ចេញសមត្ថភាព ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។

យ៉ាងណាមិញ បន្ទាប់ពីការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ពេលនេះបេក្ខនារីម្នាក់ក្នុងចំណោម៣នាក់ ដែលមានឈ្មោះ នឿន ស្រីនិត បានចេញមុខធ្វេីការបកស្រាយ ដោយមានការរៀបរាប់ថា៖ « នាងខ្ញុំសូមគោរពជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំឈ្មោះ នឿន ស្រីនិត នាងខ្ញុំសូមចេញមុខសូមអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់ សំរាប់សកម្មភាពពួកនាងខ្ញុំទាំងបីនាក់ ដែលធ្វេីអោយអ្នកទាំងអស់គ្នាគិតថា ពួកយេីងខ្ញុំរេីសអេីងប្រកាន់វណ្ណះ ជាមួយបងស្រី ចាន់ឡាតាមការពិតពួកយេីងខ្ញុំ មិនដែលមានគិតបែបនេះទៅលេីរូបគាត់ទេ គ្រាន់តែពេលនោះ ពួកខ្ញុំទាំងបីរំភេីបផង ភ័យផង អារម្មណ៍ពិបាកនឹងនិយាយ ទេីបធ្វេីអ្វីក៏មិនត្រូវ ណាមួយទេីបបង្កអោយលេចចេញនូវករិយាមិនសមគួរបែបនេះតែតាមការពិតក្រុមពួកយេីង ស្រឡាញ់រាប់អានគ្នា គោរពគ្នា អាយតម្លៃគ្នាណាស់យ៉ាងណាមិញទោះពួកខ្ញុំបីនាក់ជាប់ តែពួកខ្ញុំក៏បានឈររងចាំស្ដាប់លទ្ធផលគាត់ យ៉ាងញាប់ញ័របំផុត ភ័យផងរំភេីបផងជំនួសគាត់ ។

ដូចដែរនាងខ្ញុំបានបកស្រាយខាងលេី សុំចិត្តបងប្អូនទាំងអស់ មេត្តាលេីកលែងទោសចំពោះសកម្មភាពដ៏គ្មានចេតនារបស់ពួកនាងខ្ញុំផង»។ទន្ទឹមនឹងរឿងរ៉ាវខាងលេីនេះដែរ បេក្ខនារី លៀង ចាន់ឡា ក៏បានចូលរួមបញ្ចេញជាមតិយោបល់ ដោយមានការលេីកឡេីងបកស្រាយយ៉ាងដូច្នេះថា៖ «មិនមែនចឹងទេបង តាមពិតទៅគ្មានអ្នកណារេីសអេីងអ្នកណានោះទេ ពេលនៅក្រៅ គឺពួកយេីងស្រលាញ់គ្នាដូចបងប្អូនយ៉ាងចឹង»។











