នោះ ត្រៀមខ្លួនឲ្យហើយទៅអ្នកស្លៀកស៊ិចស៊ី...លោកជំទាវ ភឿង សកុណា នឹងចាត់ការចំពោះអ្នកឡាយលក់ផលិតផលអនឡាញ ដែលស្លៀកពាក់ស៊ិចស៊ីហួសហេតុ និង...
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោកហេង ឡុង បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោក ពាក់ព័ន្ធនឹងការស៊ិចស៊ី ហួសកម្រិត និងប្រើពាក្យអសុរោះ ធ្វើឲ្យប៉ះពាល់ដល់ វប្បធម៏ ទំនៀមទំលាប់ និងប្រពៃណីជាតិ និងទទួលរងនូវពិន័យទៅតាមស្ថានភាពកំហុស។

លោក ហេង ឡុង បានឲ្យដឹងថា "ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដែលមានលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ជាប្រធានបានសម្រេចការងារមួយចំនួនដើម្បីទប់ស្កាត់ការចែកចាយនិងផ្សព្វផ្សាយរូបភាពអាសអាភាសជ្រុល និងការឡាយលក់ផលិតផលអនឡាញស្លៀកពាក់សុិចស៊ីហួសហេតុនិងប្រើពាក្យអសុរោះ។

បញ្ជាក់ៈ សមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ជាសមាជិកមួយក្នុងចំណោម៩សមាគម និងអន្តរក្រសួងដែលពាក់ព័ន្ធ ដូចដែលបានភ្ជាប់មកជាមួយសេចក្តីសំរេចរបស់ក្រសួងវប្បធម៌ដូចខាងក្រោម៕



ប្រភព៖ Heng Loong
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។