រំភើបណាស់...បងស្រីស្អាតម្នាក់ និងកញ្ញា សុភ៏ក្រ កុសុម៉ា បានទៅសួរសុខទុក្ខ នៅមណ្ឌល ទុំ ឌី ស្តាប់ប្អូនរៀបរាប់ហើយ ពិតជា...
-

ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Oun Yook បានទៅសួរសុខទុក្ខ ក្មេងដែលរងគ្រោះនៅមណ្ឌល លោកស្រី ម៉ម សុម៉ាលី ហើយបានជួបជាមួយប្អូនដែលរងគ្រោះ ជាច្រើន។


ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា​" មកសួរសុខទុកប្អូនៗនៅមណ្ឌលរងគ្រោះត្រូវគេធ្វើបាប បងស្ដាប់រឿងរបស់ប្អូនៗហើយពិតជារន្ធត់ចិត្តខ្លាំងនិងឈឺចាប់ណាស់? បងអាណិតនិងស្រលាញ់ប្អូនៗទាំងអស់គ្នា បងលើកទឹកចិត្តអោយប្អូនៗ រឹងមាំឡើងណា ប្អូនៗជាក្មេងឆ្លាតនិងគួរអោយស្រលាញ់ខ្លាំងអនាគតដ៏ល្អនៅខាងមុខកំពុងរងចាំអូនៗ បងជូនពរអោយជីវិតប្អូនៗជោគជ័យជួបតែសំណាងល្អនិងប្រថ្នាអ្វីអោយបានសំរេចដូចបំណង ? ហើយក៏អគុណអ្នកម៉ាក់Mam Somaly ចំពោះទឹកចិត្តដ៏សែនល្អដែលបានស្រលាញ់មើលថែពួកគាត់ចេញពីចិត្តនិងបេះដូង មនុស្សល្អដូចបងមិនងាយជួបទេ ស្រលាញ់បងខ្លាំងណាស់❤ ហើយក៏អគុណដល់ការទទួលស្វាគមយ៉ាងកកក្ដៅជាមួយនិងអាហាដ៏ឆ្ងាញ់ល្ងាចមិញ? ជូនពរអ្នកម៉ាក់អោយមានសុខភាពល្អ សំណាងល្អ ជួបតែសេចក្ដីសុខ សុភមង្គលក្នុងជីវិត និងបានជាម្លប់ដលកូនៗទាំងអស់គ្នា ❤"។


ដូចនេះសូមបងប្អូន ចែករំលែកក្តីស្រលាញ់ ចំពោះប្អូនៗ ក្មេងៗ ដែលរងគ្រោះដោយការរំលោភបំពាន​ផ្លូវភេទ នានា ពីសំណាក់អ្នកជិតខាង សាច់ញាតិ ជាច្រើន។


ប្រភព៖ Oun Yook