ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia សប្តាហ៍ទី ៥ នេះ បានឈានចូលដល់វគ្គពិសេសមួយទៀតហើយ មានឈ្មោះថា BOOTCAMP ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុមពី ៣ នាក់ទៅ ៤ នាក់ និង ចាប់យកបទចម្រៀងមកធ្វើការប្រកួតប្រជែង ក្រោមការជ្រើសរើសពីគណៈកម្មការទាំងបួន ។ ដោយឡែកកាលពីពេលថ្មីៗនេះមានមតិរិះគន់ដល់បេក្ខនារីទាំង ៣រូប ដែលមេីលទៅហាក់ជាមានការរេីសអេីងដល់បេក្ខនារី ចាន់ឡា ដែលជាក្រុមរបស់ខ្លួនខណៈដែលពេលបញ្ចេញសមត្ថភាព ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។

ដោយឡែកមុននេះបន្តិច ក្លីនិចឯកជនកែសម្ជស្សមួយ បានផ្តល់សេវាខាងថែរក្សាសម្ជស្សដល់បេក្ខនារីចាន់ឡា ដោយធ្វើការម៉ាស្សាមុខ ចាក់ច្រមុះ ចាក់ចង្កា ផ្លុំចិញ្ចើម ដើម្បីបន្ថែមភាពស្រស់ស្អាត ដោយមិនគិតថ្លៃនោះទេ។ សូមទស្សនាវីដេអូខាងក្រោម៖







