ជួយស៊ែរឲ្យប្អូនស្រីដឹងផង...លោក អុីណូ បង្ហោះសារថា ទោះជាប់ ឬ ធ្លាក់ លោក នឹងធ្វើរឿងមួយសម្រាប់ប្អូនស្រី ចាន់ឡា ព្រោះតែ...
កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀង លោកអុីណូ បានបង្ហោះសារថា "មិនថាជាប់រឺធ្លាក់មិនមានបញ្ហានោះទេ ខ្ញុំសូមជួយគាត់បន្តិចបន្តួចដោយទឹកចិត្តតាមសម្ថភាពខ្ញុំ សូមទំនាក់ទំនងលេខគាត់ មកកាន់ខ្ញុំបាទអុីណូ?។

ខ្ញុំនិងនិពន្ធបទភ្លេងថ្មី ជូនគាត់២បទ ទុកជាអនុស្សាវរីយ៍ សម្លេងល្អពីធម្មជាតិ ពិរោះ សំខាន់ការកែខៃបន្តិចតា ប៉ុន្តែបងចង់អោយប្អូនខំប្រឹង ដើម្បីអោយបានជាប់ជាប់រហូតគ្រប់វគ្គ រហូតដល់វគ្គផ្តាច់ព្រាត់។

បងក៏ធ្លាប់ស្គាល់អារម្មណ៏អ្នកក្រដែរ ទោះបីពេលនេះបងមិនទាន់មានបានខ្លាំងក៏ដោយ តែអារម្មណ៍ខ្វះព្រឹក ខ្វះល្ងាចរស់នៅម្នាក់ឯងឆ្ងាយពីប៉ាម៉ាក់ស្គាល់ហើយ ច្រៀងមួយថ្ងៃបាន4$ ទៅ 5$ ប៉ុណ្ណោះ ( បងផ្តោតនិយាយតែរឿងជីវិតប្អូនទេណា មិនបានប៉ះពាល់ដល់ប្អូនៗណាទេ ) សូមអោយជោគជ័យទាំងអស់គ្នា អូនអូន ស៊ូស៊ូ ប្អូន??"។






ប្រភព៖ ENO_Official
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។