ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia សប្តាហ៍ទី ៥ នេះ បានឈានចូលដល់វគ្គពិសេសមួយទៀតហើយ មានឈ្មោះថា BOOTCAMP ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុមពី ៣ នាក់ទៅ ៤ នាក់ និង ចាប់យកបទចម្រៀងមកធ្វើការប្រកួតប្រជែង ក្រោមការជ្រើសរើសពីគណៈកម្មការទាំងបួន ។ ដោយឡែកកាលពីពេលថ្មីៗនេះមានមតិរិះគន់ដល់បេក្ខនារីទាំង ៣រូប ដែលមេីលទៅហាក់ជាមានការរេីសអេីងដល់បេក្ខនារី ចាន់ឡា ដែលជាក្រុមរបស់ខ្លួនខណៈដែលពេលបញ្ចេញសមត្ថភាព ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។
.jpg?1565091681)
ចូលមកដល់សប្តាហ៍ទី១ នៃវគ្គ BootCamp ក្នុងកម្មវិធី X Factor Cambodia នេះ បេក្ខជន បេក្ខនារីនីមួយៗតម្រូវឲ្យចាប់ឆ្នោតយកបទចម្រៀងច្រៀងរួមគ្នា អ្នកចាប់បានបទប្រុសត្រូវច្រៀងបទប្រុស អ្នកចាប់បានបទស្រីត្រូវច្រៀងបទស្រី តែបេក្ខជននីមួយៗអាចមានសិទ្ធសុំអ្នកដទៃដូរប្រសិនជាគេយល់ព្រម។ បេក្ខនារីចំនួន៤រូបបានមកប៉ះក្រុមជាមួយគ្នាក្នុងបទ “ឈប់” ដោយមានដូចជា ស្រីយ៉ា ចាន់ឡា ស្រីនិត ទេវី។
.jpg?1565091880)
ដោយឡែកមុននេះបន្តិច ក្លីនិចឯកជនកែសម្ជស្សមួយ បានផ្តល់សេវាខាងថែរក្សាសម្ជស្សដល់បេក្ខនារីចាន់ឡា ដោយធ្វើការម៉ាស្សាមុខ ចាក់ច្រមុះ ចាក់ចង្កា ផ្លុំចិញ្ចើម ដើម្បីបន្ថែមភាពស្រស់ស្អាត ដោយមិនគិតថ្លៃនោះទេ។
.jpg?1565091893)
យ៉ាងណាមិញ អ្នកនាង ម៉ៅ សុីណាត ក៏បានបញ្ចេញមតិស្តីពី កម្មវិធី X Factor Cambodia ចំពោះបេក្ខនារីចាន់ឡាថា "21 ឆ្នាំក្នុងអាជីបសិល្បះ ខ្ញុំសូមចេញយោបល់តិច ហត់នឹងសង្គមតែស្ករ អត់យល់ មើលមិចថាគេរើសអើងគាត់ បើអ្នកស្ថិតក្នុងស្ថានភាពនោះ ហើយពេលគេតម្រូវអោយមនុស្ស៣នាក់ ដោយមានអ្នកក្នុងចំណោម៣នាក់នោះ ឈានមកមុខមួយជំហាន រួចគេប្រកាសថាបានជាប់ តើអ្នកស្ទុះទៅអោបគ្នាដែលជាប់ដូចគ្នា ឬ ប្រកាសហើយរត់ទៅអោបអ្នកមិនទាន់ដឹងពីលទ្ធផល។ មើលយ៉ាងមិចថាគណកម្មការរើសអើង មើលមិចថាគេមើលងាយគាត់ បើគេរើសអើង គេអោយគាត់ដល់ជាប់ដល់វគ្គនឹងទេ បើគាត់ស្លៀកចេញមកមិនសមអ្នកសិល្បៈបែបនឹង អត់យល់សង្គមតែស្ករ
សួរមួយម៉ាត់ តើកម្មវិធីនឹង គេប្រលងចម្រៀងយកសំលេង យកទេពកោសល្យ ឬ យកក្ដីអាណិត ឆ្លើយផងអ្នកតែស្ករ"៕
.jpg?1565091917)
.jpg?1565091917)
.jpg?1565091916)
.jpg?1565091917)
.jpg?1565091916)