ភ្នំពេញ៖ ប្រិយមិត្តកាន់អាណិត បេក្ខនារី ចាន់ឡា ពេលដែលនាង ឡើងឆាកប្រឡង X-Factor Cambodia ដោយប្រើកៅស៊ូកង ដើម្បីចងសក់ចូលរួមកម្មវិធីពិភពលោក ស្អប់ភាពក្រ តែសូមកុំស្អប់អ្នកក្រ ?។
កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia សប្តាហ៍ទី ៥ នេះ បានឈានចូលដល់វគ្គពិសេសមួយទៀតហើយ មានឈ្មោះថា BOOTCAMP ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុមពី ៣ នាក់ទៅ ៤ នាក់ និង ចាប់យកបទចម្រៀងមកធ្វើការប្រកួតប្រជែង ក្រោមការជ្រើសរើសពីគណៈកម្មការទាំងបួន ។ ដោយឡែកកាលពីពេលថ្មីៗនេះមានមតិរិះគន់ដល់បេក្ខនារីទាំង ៣រូប ដែលមេីលទៅហាក់ជាមានការរេីសអេីងដល់បេក្ខនារី ចាន់ឡា ដែលជាក្រុមរបស់ខ្លួនខណៈដែលពេលបញ្ចេញសមត្ថភាព ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។
ចូលមកដល់សប្តាហ៍ទី១ នៃវគ្គ BootCamp ក្នុងកម្មវិធី X Factor Cambodia នេះ បេក្ខជន បេក្ខនារីនីមួយៗតម្រូវឲ្យចាប់ឆ្នោតយកបទចម្រៀងច្រៀងរួមគ្នា អ្នកចាប់បានបទប្រុសត្រូវច្រៀងបទប្រុស អ្នកចាប់បានបទស្រីត្រូវច្រៀងបទស្រី តែបេក្ខជននីមួយៗអាចមានសិទ្ធសុំអ្នកដទៃដូរប្រសិនជាគេយល់ព្រម។ បេក្ខនារីចំនួន៤រូបបានមកប៉ះក្រុមជាមួយគ្នាក្នុងបទ “ឈប់” ដោយមានដូចជា ស្រីយ៉ា ចាន់ឡា ស្រីនិត ទេវី។
.jpg?1565098152)
.jpg?1565098153)
.jpg?1565098153)
.jpg?1565098153)
.jpg?1565098153)