បន្ទាប់ពីមានជួយយ៉ាងភ្លុកទឹកភ្លុកដី ដល់ប្អូនស្រី ចាន់ឡា នោះ ស្រាប់តែមានបងប្រុសម្នាក់ គាត់បានលើកឡើងថា សូមបងប្អូនងាកមកជួយដល់មនុស្សជាច្រើនទៀត ដែលរស់នៅយ៉ាងវេទនា និង...
-

បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Bun Heng-Jupiter បានបង្ហោះសារថា "ថ្ងៃនេះខ្ញំុបាទមានមតិខ្លះពាក់ព័ន្ធនិងបេក្ខភាព លៀង ចាន់ឡា ដែលបានប្រឡងក្នុងកម្មវិធី X Factor Cambodia បន្តិច!


ខ្ញំុឆ្ងល់ណាស់ណាស់ហេតុអីក៏មានការជួយដ៏កក្រើក បាក់ទឹកបាក់ដីខ្លាំងបែបនេះ (បងប្អូនខ្លះជួយជា សម្លៀកបំពាក់ គ្រឿងតុបតែងខ្លួន ម្សៅឡេ ថវិការ​ ខ្សែករ ខ្សែដៃ ជញ្ជៀន ទូរស័ព្ទ កែសម្ផស ឮថាអត់អីជួយនិង ប្រើផលិតផលFree ចូលកន្លែង​Gym Free ជិៈ កង់បីFree និងបងប្អូនជួយជាច្រើនទៀត...) នេះមិនមែនខ្ញំុមិនអាណិតទេ ខ្ញំុអាណិតណាស់ ខ្ញំុយល់ពីអារម្មណ៌អ្នកដែលក្រីក្រ ជួបការលំបាក ... ព្រោះខ្ញំុក៏ជាអ្នកក្រដែរ តែខ្ញំុចង់ឲ្យបងប្អូនងាកមកមើលមនុស្សដែលលំបាកៗជាច្រើនលាននាក់ វេទនា រកកន្លែងគេងមិនបាន រើសអេតចាយ រើសសំរាម អ្នកសំទាន ក្មេងកំព្រា ជនពិការ ខ្វាក់ខ្វឹន គរថ្លង់ ចាស់ជរា អ្នកខ្លះរកតែអង្កច្រកឆ្នាំងគ្មាន ...។ល។​ មិនអយុត្តិធម៌សម្រាប់ពួកគាត់ដែរឬ?​ ហេតុអ្វីមិនជួយពួកគាត់ទាំងនោះផង? មិនមែនបងប្អូនធ្វើបុណ្យហើយខុសទៀតទេ តែខ្ញំុចង់ឲ្យបងប្អូនកុំចេះតែតែៗស្ក ចង់ល្បីឬយកមុខយកមាត់អី អ្នកមួយចំនួនអាចថា ចង់ល្បីឬចង់ផ្សព្វផ្សាយអជីវកម្មពួកគេទើបឆ្លៀតឱកាស មិនមែនធ្វើចេញពីចិត្តនោះទេ តែអ្នកមួយចំនួនទៀតគឺគាត់ពិតជាជួយចេញពីចិត្តមែនព្រោះគាត់ធ្លាប់បានជួយអស់មនុស្សដែលលំបាក់ហើយហើយ តែអ្នកខ្លះអាចថាមិនដែលជួយអ្នកណាផងទើបឃើញឱកាសចង់ល្បី ជោរតាមគេ តែៗស្កៗ ...។ល។​ #បញ្ជាក់: ខ្ញំុមិនបានស្អប់ ចាន់ឡាទេ ហើយក៏អាណិតនាងខ្លាំងដែរតែខ្ញំុគ្មានរបស់អីឲ្យ ...។ សរុបមកខ្ញំុគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាកុំឲ្យជ្រុលពេក ជួយមនុស្សគឺល្អហើយតែកុំមើលឃើញតែមួយចំនួនតូច មានអ្នកលំបាកៗជាច្រើនទៀត កុំភ្លូតទឹកភ្លូកដីពេក!!!។


សូមអធ្យាស្រ័យនិងអភ័យទោសបើសិនជាប៉ះពាល់បបងប្អូន ខ្ញំុនិយាយតែអ្នកដែលតាមគេ តែៗស្កៗទេ បើអ្នកដែលគាត់ជួយចេញពីចិត្តហើយគាត់បានជួយមនុស្សទីទាល់ក្រលំបាកវេទនាជាច្រើនកន្លងមកមែនខ្ញំុពិតជាសប្បាយចិត្ត!។


ក្នុងនាមខ្ញំុជាពលរដ្ឋម្នាក់និងជាអ្នកលេងហ្វេសប៊ុកម្នាក់ខ្ញំុក៏មានសិទ្ធិក្នុងការបញ្ចេញមតិដែរ ណាមួយមួយពីរថ្ងៃនេះអូសឃើញតែរឿង ចាន់ឡាសោះ ម៉ៅ Newfeed ខ្ញំុហ្មង!។ បើយល់ឃើញយ៉ាងណាសូម សូមខមិនក្នុងន័យស្ថាបនាទាំងអស់គ្នា។ ពីខ្ញំុបាទ: Bun Heng-Jupiter #បើពេញចិត្តជួយស៊ែរម្នាក់មួយផងបាទ ! សូមអគុណ!!!"។


ប្រភព៖ Bun Heng-Jupiter